០៦ ខែដើមឆ្នាំ បណ្ដាមជ្ឈមណ្ឌលសុខាភិបាលលើភូមិសាស្រ្ដទីក្រុងត្រាវិញរកឃើញអ្នកវិជ្ជមាន HIV ថ្មីចំនួន ០៩ ករណី ប្រៀបនឹងដំណាក់កាលឆ្នាំ ២០២០ ថយចុះ ០៤ ករណី។ គិតតាំងពីឆ្នាំ ១៩៩៤ មកទល់ពេលនេះ ក្នុងទូទាំងទីក្រុងត្រាវិញមានអ្នកវិជ្ជមាន HIV ៤៦៥ នាក់ ក្នុងនោះមាន ៣០៩ នាក់ឆ្លងទៅ AIDS ស្លាប់ ១៦១ នាក់។
ក្នុងរយៈពេលនេះ តំណាងបណ្ដាមជ្ឈមណ្ឌលសុខាភិបាលលើភូមិសាស្រ្ដបានមកសួរសុខទុក្ខអ្នកវិជ្ជមាន AIDS ៨៤ នាក់ មានអ្នកជំងឺ ០៩ នាក់បានព្យាបាលដោយថ្នាំបង្ការរោគ HIV ផ្ដល់ថ្នាំព្យាបាល ARV ដល់អ្នកមានជំងឺ AIDS ចំនួន ១៣៥ នាក់ ធ្វើកោសល្យវិច័យស្ម័គ្រចិត្តដោយឥតគិតថ្លៃក្នុងខែយុទ្ធនាការបង្ការរោគ HIV ឆ្លងពីម្ដាយមកកូនចំពោះស្រ្តីមានផ្ទៃពោះ ១៣៧ នាក់ ធ្វើកោសល្យវិច័យស្ម័គ្រចិត្តដោយឥតគិតថ្លៃដល់អ្នកជំងឺរបេងដើម្បីត្រួតពិនិត្យមេរោគ HIV ៥១ នាក់ ធ្វើកោសល្យវិច័យស្ម័គ្រចិត្តដល់អ្នកទទួលភ្ញៀវនិងមុខសញ្ញាដែលមាននិន្នាការអាចឆ្លងមេរោគ HIV ចំនួន ៤៧ នាក់ ៕
ប្រែសម្រួល៖ លឺវវូ