កាលពីថ្ងៃទី ១៣ វិច្ឆិកា គណៈដើម្បីការជឿនលឿនរបស់នារីស្រុកទីវកឹងជ្រើសទីប្រជុំជនស្រុកទីវកឹងធ្វើជាកន្លែងចាត់តាំងពិធីបំផុសចលនាខែសកម្មភាពដើម្បីសមភាពភេទនិងបង្ការទប់ស្កាត់អំពើហឹង្សាលើមូលដ្ឋានភេទឆ្នាំ ២០២០ ជាមួយប្រធានបទ “បពា្ឈប់អំពើហឹង្សាលើនារីនិងកុមារ” ។
មានកម្មាភិបាល បុគ្គលិក និយោជិត ១៥០ នាក់របស់បណ្ដាស្ថាប័ន ការិយាល័យផ្នែកស្រុក ទីប្រជុំជនទីវកឹងនិងកម្មាភិបាល គ្រូបង្រៀន សិស្សានុសិស្សសាលាអនុវិទ្យាល័យទីប្រជុំជនទីវកឹងចូលរួម ។
សិស្សានុសិស្សសាលាអនុវិទ្យាល័យទីប្រជុំជនទីវកឹងចូលរួមខែសកម្មភាព។
កម្មវិធីខែសកម្មភាពជាតិដើម្បីសមភាពភេទដំណាក់កាល ២០១៦-២០២០ បាននាយករដ្ឋមន្រី្តនៃរដ្ឋាភិបាលផ្តល់សច្ចាប័នកាលពីថ្ងៃទី ០២ តុលាឆ្នាំ ២០១៥ និងកត់ សម្គាល់ពីថ្ងៃទី ១៥ វិច្ឆិកា ដល់ថ្ងៃទី ១៥ ឆ្នូ រៀងរាល់ឆ្នាំជាខែសកម្មភាពជាតិអំពីសមភាពភេទនិងបង្ការទប់ស្កាត់អំពើហឹង្សាលើមូលដ្ឋានភេទមិនត្រឹមតែជាយុទ្ធនាការឃោសនាថ្នាក់ជាតិដើម្បីលើកកម្ពស់ចំណេះដឹងដល់ទូទាំងសង្គមអំពីសមភាពភេទនៅការបញ្ជាក់យ៉ាងខ្លាំងក្លាឲ្យការសន្យាចូលរួម “ម្ចាស់ការបង្ការទប់ស្កាត់អំពើហឹង្សា រំលោភនារី និងកុមារ” ៕ តូវៀង-លឺវវូ