កន្លងហើយថ្មីៗនេះ សមមិត្តង្វៀងធីង៉ុកប៊ិច អនុលេខាប្រចាំការគណៈកម្មាធិការបក្សស្រុក សមមិត្តង្វៀងធីកេវយីម សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សស្រុក ប្រធានគណៈប្រជាចលនា ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកទីវកឹង និងអង្គភាពឧបត្ថម្ភអញ្ជើញទៅសួរសុខទុក្ខ ជូនអំណោយកម្មាភិបាល យុទ្ធជន បុគ្គលិកសុខាភិបាល យុវជនស្ម័គ្រចិត្តប្រចាំការនៅប៉ុស្តិ៍ត្រួតពិនិត្យសុខាភិបាល ត្រួតពិនិត្យការងារបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ នៅកំពង់ចម្លងកូវក្វាង-ដាយង៉ាយ។
នៅកន្លែងអញ្ជើញទៅដល់ ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សស្រុក គណៈប្រជាចលនា រណសិរ្សមាតុភូមិ និងបណ្តាផ្នែកអង្គការមហាជនស្រុកបានធ្វើការសួរសុខទុក្ខអំពីសុខភាព ការប្រជុំជីវភាពប្រចាំថ្ងៃរបស់កម្មាភិបាល យុទ្ធជន បុគ្គលិកសុខាភិបាល យុវជនស្ម័គ្រចិត្តចូលរួមនៅប៉ុស្តិ៍ត្រួតពិនិត្យការងារបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩។ ទន្ទឹមនឹងនោះត្រួតពិនិត្យដំណាក់កាលអនុវត្តការងារត្រួតពិនិត្យបង្ការ ទប់ស្កាត់អាសន្នរោគជំងឺចំពោះបណ្តាអ្នកចូលរួមចរាចរណ៍ដោយបណ្តាមធ្យោបាយគ្រប់ប្រភេទ និងត្រួតពិនិត្យការងារកត់ត្រាក្នុងបញ្ជីអំពីមនុស្ស និងបណ្តាមធ្យោបាយធ្វើដំណើរឆ្លងទៅមកនៅកំពង់ចម្លងកូវក្វាង-ដាយង៉ាយ។
ឆ្លងតាមរយៈនោះ អនុលេខាប្រចាំការគណៈកម្មាធិការបក្សស្រុកទីវកឹងបានក្រើនរំលឹកកងកម្លាំងចូលរួមប្រចាំការនៅប៉ុស្តិ៍ត្រួតពិនិត្យសុខាភិបាលបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ គប្បីពង្រីកល្អស្មារតីទទួលបន្ទុក ឈានមុខ ស្ម័គ្រចិត្តដើម្បីសុខភាពសហគមន៍។ ចំពោះបណ្តាផ្នែក មូលដ្ឋានគប្បីយកចិត្តទុកដាក់ជាងទៀតដល់កងកម្លាំងដែលកំពុងបំពេញភារកិច្ចនៅប៉ុស្តិ៍ត្រួតពិនិត្យសុខាភិបាល សំដៅធានាសុខភាពដល់កម្មាភិបាល យុទ្ធជន បុគ្គលិកសុខាភិបាល យុវជនស្ម័គ្រចិត្តដែលប្រចាំការ ២៤/២៤ ម៉ោង ក្នុងនោះគប្បីយកចិត្តទុកដាក់ត្រៀមបម្រុងគ្រប់ឧបករណ៍ សម្ភារសុខាភិបាល កន្លែងសម្រាកដើម្បីប្តូរវេនប្រចាំការ៕
តូវៀង-តឹងង៉ុក