កាលពីថ្ងៃទី ០២ មេសា សមាគមនារីឃុំឡុងថើយចាត់តាំងមហាសន្និបាតតំណាងនារីលើកទី ៩ អាណត្តិកាល ២០២១-២០២៦។ មហាសន្និបាតមានតំណាង ៩០ រូប ជំនួសមុខឲ្យសមាជិកា នារី ១.១៩៥ រូបលើភូមិសាស្រ្តឃុំចូលរួម។
គណៈប្រតិបត្តិការសមាគមនារីឃុំឡុងថើយចេញបង្ហាញមុខ។ រូបថត៖ តូវៀង
ក្នុងអាណត្តិកាលកន្លង (២០១៦-២០២១) សមាគមនារីឃុំបានដឹកនាំ ចង្អុលការអនុវត្តបណ្តាចលនាប្រឡងប្រណាំង និងភារកិច្ចសំខាន់ ០៦ យ៉ាងរបស់សមាគម។ ទន្ទឹមនឹងនោះ បណ្តាសាខា ក្រុមសមាគម សមាជិកា នារីមានយោបល់ចែករំលែកអំពីរបៀបធ្វើល្អក្នុងការកសាងទម្រង់សេដ្ឋកិច្ច ទម្រង់គ្មាន ៥ យ៉ាង ស្អាត ៣ យ៉ាង ក្លឹបជួយគ្នារួចផុតពីភាពក្រីក្រស្ថិរភាព វិធានការចលនាសមាជិកា នារី និងប្រជាជនចូលរួមគាំពារសុខាភិបាល។ តំណាងចូលរួមមហាសន្និបាតបានធ្វើបទអន្តរាគមន៍ ពិភាក្សាអំពីបណ្តាបញ្ហាលំបាកក្នុងការអនុវត្តន៍ចលនាមួយចំនួន សកម្មភាពការងារសមាគម និងស្នើវិធីសាស្រ្តមួយចំនួនគប្បីយកចិត្តទុកដាក់ដឹកនាំ ចង្អុលការអនុវត្តក្នុងរយៈពេលខាងមុខ។
មហាសន្និបាតបានបោះឆ្នោតជ្រើសគណៈប្រតិបត្តិការនីតិកាលថ្មី ១១ រូប និងបោះឆ្នោតជ្រើសតំណាងទៅចូលរួមមហាសន្និបាតតំណាងនារីថ្នាក់ស្រុករួមមានសមាជិកា ១២ រូប។ លោកស្រី ថាច់ធីមិញពឿង បន្តបានតែងតាំងជាប្រធានសមាគមនារីឃុំឡុងថើយ អាណត្តិកាល ២០២១-២០២៦៕
តូវៀង-តឹងង៉ុក