អនុវត្តបណ្តាយោបល់ចង្អុលការរបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល របស់ក្រសួងសុខាភិបាល និងសារលិខិតណែនាំលេខ ៤៩០២/UBND-KGVX ចុះថ្ងៃទី ០២ ធ្នូ ឆ្នាំ ២០២០ ស្តីពីការ “បង្កើនការងារបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ លើភូមិ សាស្រ្តខេត្ត”។ ឆ្លងតាមរយៈការសំណេះសំណាលជាមួយអ្នកយកសារព័ត៌មានកាសែតត្រាវិញ ថ្នាក់ដឹកនាំបណ្តាផ្នែកក្នុងខេត្តបានរៀបរាប់អំពីការប្តេជ្ញាជំរុញមាំបង្ការ ទប់ស្កាត់អាសន្នរោគជំងឺ។
លោកផាងថាញ់យុង នាយករងមន្ទីរសុខាភិបាលត្រាវិញបានឲ្យដឹង៖ ចាប់តាំងពីពេលទទួលបានសារលិខិតចង្អុលការរបស់គណៈកម្មាធិការប្រជាជនខេត្ត មន្ទីរបានផ្សាយសារលិខិតផ្ញើដល់បណ្តាមន្ទីរពេទ្យស្ថិតក្រោមឱវាទ បណ្តាមជ្ឈមណ្ឌលសុខាភិបាលស្រុក ទីផ្សាររួមខេត្ត ទីក្រុង បណ្តាមន្ទីរពេទ្យ និងបណ្តាការិយាល័យពិនិត្យពហុព្យាបាលលើភូមិសាស្រ្តខេត្តដើម្បីលត់ដំ ក្រើនរំលឹកវិធីសាស្រ្តចាំបាច់មួយចំនួនក្នុងការបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩។
យកគំរូធ្វើកោសល្យវិច័យSARS-CoV-2 ពលរដ្ឋមកពីប្រទេសក្រៅ។ រូបថត៖ បាធី
ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្តបានឲ្យដឹង៖ កាលពីថ្ងៃទី ៣០ វិច្ឆិកាឆ្នាំ ២០២០ នៅទីក្រុងហូជីមិញបានពិនិត្យឃើញមានករណីមួយចំនួនត្រូវជ្រាបអាសន្នរោគជំងឺកូវីដ-១៩។ ប្រការពិសេស គួរឲ្យគ្រោះថ្នាក់គឺបណ្តាករណីជ្រាបនេះបានឆ្លងពីបណ្តាអ្នកដែលជម្លៀសចូលមកកាន់ប្រទេសហើយចេញទៅសហគមន៍។ ដើម្បីចាត់តាំងអនុវត្តល្អការងារបង្ការអាសន្នរោគជំងឺកូវីដ-១៩ លើភូមិសាស្រ្តខេត្ត មន្ទីរសុខាភិបាលចង្អុលការឲ្យមូលដ្ឋានពិនិត្យព្យាបាលជំងឺរដ្ឋ និងឯកជនអាទិភាពខ្ពស់បំផុតឲ្យការងារបង្កើនបណ្តាវិធីសាស្រ្តបង្ការ ទប់ស្កាត់អាសន្នរោគជំងឺ។
ជាក់ស្តែង មន្ទីរពេទ្យគប្បីពិនិត្យអង្កេត វាយតម្លៃឡើងវិញទាំងស្រុងបណ្តាវិធីសាស្រ្តបង្ការ ទប់ស្កាត់អាសន្នរោគជំងឺតាមបណ្តាសារលិខិត សារាចរ សេចក្តីចង្អុលការ កន្សោមលក្ខឋានមន្ទីរពេទ្យសុវត្ថិភាពរបស់គណៈចង្អុលការជាតិបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ក្រសួងសុខាភិបាល និងនាយកដ្ឋានគ្រប់គ្រងពិនិត្យ ព្យាបាលជំងឺដែលបានផ្សព្វផ្សាយ។ អនុវត្តម៉ឹងម៉ាត់វគ្គសម្រាំង បែងជ្រលង ជម្លៀស និងធ្វើកោសល្យវិច័យទាំងស្រុងចំពោះបណ្តាករណីដែលមានមន្ទិលសង្ស័យ។ ដាច់ខាតមិនទុកឲ្យឆ្លកបណ្តាអ្នកដែលមាននិន្នាការជ្រាបចូលខាងក្នុងមន្ទីរពេទ្យ។ ពិនិត្យអង្កេតបណ្តាអ្នកជំងឺដែលមាននិន្នាការខ្ពស់ដូចជាស្តារកម្លាំងឡើងវិញយ៉ាងសកម្ម ផ្នែកព្យាបាលអ្នកមានវ័យចាស់ ជីពចរបេះដូង ផ្លូវដកដង្ហើម។ល។ ត្រួតពិនិត្យម៉ត់ចត់អ្នកចូលឬចេញផុតពីមូលដ្ឋានពិនិត្យព្យាបាលជំងឺ មិនទុកឲ្យឬកាត់បន្ថយយ៉ាងទាបបំផុតញាតិសន្តានថែទាំអ្នកជំងឺច្រើននាក់។
បណ្តាបន្ទីរពេទ្យវាយតម្លៃឡើងវិញកន្សោមលក្ខឋានមន្ទីរពេទ្យសុវត្ថិភាពបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ និងបណ្តាជំងឺរលាកផ្លូវដកដង្ហើមធ្ងន់តាមសេចក្តីសម្រេចចិត្តលេខ ៣០៨៨/QĐ-BYT ចុះថ្ងៃទី ១៦ កក្កដាឆ្នាំ ២០២០ របស់ក្រសួងសុខាភិបាល។ បណ្តាដំណាក់សុខាភិបាល ការិយាល័យពិនិត្យជំងឺរដ្ឋ ឯកជនលើភូមិសាស្រ្តខេត្តផ្សព្វផ្សាយ អនុវត្តជាបន្ទាន់ “កន្សោមតម្លៃលក្ខឋានមន្ទីរពេទ្យសុវត្ថិភាពបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ និងបណ្តាជំងឺផ្លូវដកដង្ហើមធ្ងន់” តាមសេចក្តីសម្រេចចិត្តលេខ ៤៩៩៩/QĐ-BYT ចុះថ្ងៃទី ០១ ធ្នូឆ្នាំ ២០២០ របស់ក្រសួងសុខាភិបាល។ បណ្តាអង្គភាពបញ្ចូលតួលេខគ្រប់គ្រាន់មន្ទីរពេទ្យសុវត្ថិភាពលើផ្នែកទន់បន្តផ្ទាល់របស់ក្រសួងសុខាភិបាល រួសរាន់ទប់ស្កាត់ជាបន្ទាន់បណ្តានិន្នាការដែលមិនទាន់សុវត្ថិភាពមុនថ្ងៃទី ០៧ ធ្នូឆ្នាំ ២០២០។ ចំពោះមន្ទីរពេទ្យជំងឺរបេង និងជំងឺសួតរបស់ខេត្តប្រសិនបើព្យាបាលករណីមានសញ្ញាជំងឺកូវីដ-១៩ ផ្តុំព្យាបាលអ្នកជំងឺ មិនទុកឲ្យជំងឺប្រែប្រួលធ្ងន់ ស្លាប់។ អនុវត្តរបាយការណ៍ករណីជំងឺប្រចាំថ្ងៃអំពីលទ្ធផលធ្វើកោសល្យវិច័យសញ្ញាពិសេស ការប្រែប្រួលរបស់ជំងឺ ស្ទង់បរិមាណព្យាបាលលើផ្នែកទន់គ្រប់គ្រងករណីជំងឺ cdc.kcb.vn។
មន្ទីរសុខាភិបាលត្រាវិញក៏ចង្អុលការមជ្ឈមណ្ឌលពិនិត្យជំងឺខេត្តសហការជាមួយមជ្ឈមណ្ឌលសុខាភិបាលបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុង បណ្តាមន្ទីរ ផ្នែកពាក់ព័ន្ធ និងគណៈបញ្ជាការដ្ឋានយោធាខេត្ត អនុវត្តចាត់តាំងជម្លៀស យកគំរូធ្វើកោសល្យវិច័យបណ្តាករណីប្រសព្វជាមួយអ្នកជំងឺកូវីដ-១៩ ដែលវិលមកពីតំបន់កើតមានសំបុកមេរោគ វិនិច្ឆ័យកាត់ផ្តាច់សំបុកមេរោគតាមសេចក្តីកំណត់របស់ក្រសួងសុខាភិបាល។ល។
នៅនគរបាលខេត្តត្រាវិញ ឆ្លងតាមរយៈការផ្តោះប្តូរជាមួយយើងខ្ញុំ តំណាងគណៈនាយកនគរបាលខេត្តបានឲ្យដឹង ពេលទទួលបានសារលិខិតលេខ ៤៩០២/UBND-KGVX ចុះថ្ងៃទី ០២ ធ្នូ ឆ្នាំ ២០២០ របស់ប្រធានគណៈកម្មាធិការប្រជាជនខេត្ត នគរបាលខេត្តបានកសាងផែនការសហការជាមួយបណ្តាផ្នែកខេត្ត បណ្តាមូលដ្ឋានក្តាប់ស្ថានភាពប្រជាជនលើភូមិសាស្រ្តដែលធ្លាប់ទៅដល់បណ្តាកន្លែងមាននិន្នាការបានទាន់ពេល ពិសេសគឺពាក់ព័ន្ធដល់បណ្តាអ្នកជំងឺថ្មីពិនិត្យឃើញមានជ្រាបវីរ៉ូស SARS-CoV-2 នៅទីក្រុងហូជីមិញតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល។ ជាពិសេស នាយកនគរបាលខេត្ត វរសេនីយ៍ឯក វ៉ូហ្វាយបាក់ ចង្អុលការនគរបាលបណ្តាអង្គភាព មូលដ្ឋានជ្រួតជ្រាបដល់កម្មាភិបាល យុទ្ធជនអនុវត្តម៉ឹងម៉ាត់បណ្តាសេចក្តីកំណត់របស់ក្រសួងនគរបាល ក្រសួងសុខាភិបាល គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តស្តីពីការងារបង្ការ ទប់ស្កាត់អាសន្ន រោគជំងឺកូវីដ-១៩។ សំណូមពរឲ្យបណ្តាកម្មាភិបាល យុទ្ធជនលើកកម្ពស់ស្មារតីប្រុងប្រយ័ត្ន ភ្ញាក់រលឹកជាមួយភារកិច្ច មិនទុកឲ្យមេរោគរាលដាលក្នុងកងកម្លាំងនគរបាលខេត្ត វរសេនីយ៍ឯក វ៉ូហ្វាយបាក់ ចង្អុលការក្នុងករណីមិនចាំបាច់ អ្នកជាប្រមុខបណ្តាអង្គភាពមិនបត់បែងកម្មាភិបាល យុទ្ធជនទៅប្រកបការងារនៅតំបន់កំពុងកើតមានអាសន្នរោគជំងឺកូវីដ-១៩៕
ប្រែសម្រួល៖ តឹងង៉ុក