ដើម្បីធានាឱ្យការពង្រីកសេដ្ឋកិច្ចផង ហើយបំផុសចលនាបងប្អូននារីអនុវត្តល្អបណ្តាវិធានការបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ ១៩ផងនោះ បានសមាគមសហព័ន្ធនារីឃុំង៉ុកបៀង ស្រុកថ្កូវ ដាក់បញ្ចូលទៅក្នុងផែនការធ្វើសកម្មភាពជាក់ស្តែងរបស់សមាគម។
សមាគមសហព័ន្ធនារីឃុំង៉ុកបៀង សហការជាមួយបណ្តាសាខា ក្រុមសមាគមផ្ទៀងផ្ទាត់ រួចក្តាប់ចំនួនគ្រួសារក្រ ជិតក្រដែលនារីធ្វើជាម្ចាស់នៅមូលដ្ឋានដើម្បីទាញយកផលពីបណ្តាប្រភពឥណទាន ធនាគារ គម្រោងការ ប្រភពទុនដែលមានស្រាប់ក្នុងសមាជិកាសមាគមនារីសំដៅឧបត្ថម្ភពង្រីកសេដ្ឋកិច្ច បន្ថយភាពក្រីក្រស្ថិរភាព។ គិតពីដើមឆ្នាំ ២០២១ មកទល់ពេលនេះ សមាគមសហការជាមួយធនាគារគោលនយោបាយសង្គមស្រុករំសាយប្រាក់ទុនជិត ២០០ លានដុងឱ្យគ្រួសារបងប្អូននារីធ្វើជាម្ចាស់ ១៤ គ្រួ អនុវត្តបណ្តាទម្រង់ចិញ្ចឹមសត្វ ដាំដុះ។
គ្រួសារបងស្រី សឺនធីសៅរ៍ នៅភូមិទឹកហូរ ជាគ្រួសារមួយក្នុងចំណោមគ្រួសារដែលបានបុលទុនអាទិភាពពីធនាគារគោលនយោបាយសង្គមបាន ២០ លានដុង។ ពេលដល់សងប្រាក់ទុននោះ បាននារីភូមិប្រញាប់ប្រញាល់ធ្វើសម្រេចបណ្តាសំណុំលិខិត ដើម្បីគ្រួសារបងស្រីបានបុលទុនបន្តទៀតជាមួយចំនួនប្រាក់ទុនកើនឡើង ៣០ លានដុងដើម្បីវិនិយោគឱ្យការចិញ្ចឹមគោមេ។ បច្ចុប្បន្ន ទម្រង់ចិញ្ចឹមគោមេរបស់គ្រួសារបងសឺនធីសៅរ៍ រីកចម្រើនបង្គួរ ដោយមានហ្វូងគោមេ ០៤ ក្បាល។ បងស្រីសឺនធីសៅរ៍ បានឱ្យដឹងថា៖ ដោយអាស្រ័យបានការជួយឧបត្ថម្ភរបស់បងប្អូននារីក្នុងការកសាងគម្រោងការ សម្រេចបណ្តាសំណុំលិខិត ម៉្លោះហើយ ការស្នើបុលទុនកាន់តែបានបង្រួញពេលវេលា។ រូបខ្ញុំខិតខំប្រើប្រាស់ប្រាក់ទុនឱ្យមានប្រសិទ្ធភាពដើម្បីគ្រួសារបានធូរធាជាង។
បច្ចុប្បន្ន ក្នុងចំណោមសមាជិកាសមាគមជាង ១.៧០០ រូប មានចំនួនសមាជិកក្រីក្រ ២,៤% ជិតក្រ ៤,២% ចំនួនសមាជិកាក្រៅពីនោះមានជីវភាពធូរធា ក្នុងមួយឆ្នាំមានប្រាក់ចំណូលពី ៧០‑៨០ លានដុង។
ទន្ទឹមជាមួយការបំផុសចលនាសមាជិកាពង្រីកសេដ្ឋកិច្ច សមាគមសហព័ន្ធនារីឃុំ នៅទាំងបំផុសចលនាបងប្អូននារីចូលរួមជាមួយបណ្តាផ្នែកគ្រប់លំដាប់ថ្នាក់ដើម្បីអនុវត្តការងារភស្តុភារក្នុងការបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ‑១៩ ទៀតផង។ ជាក់ស្តែងគឺ មានបងប្អូននារីចូលរួមបំផុសចលនាជាង ១៦០ លើក បានទឹកប្រាក់ជាង ៣០ លានដុង និងគ្រឿងឧបភោគជាច្រើនទៀត។ រៀងរាល់ថ្ងៃចាត់តាំងចម្អិនរួចចែកជូនអាហារពី ១០-១៥ ចំណែកដល់កងកម្លាំងប្រចាំការប៉ុស្តិ៍គ្រប់គ្រងអាសន្នរោគលើភូមិសាស្រ្ត។ ព្រមជាមួយនោះ បងប្អូននារីនៅទាំងបំផុសចលនាដល់គ្រួសារដែលមានលក្ខណៈជូនអំណោយ និងគ្រឿងឧបភោគដល់គ្រួសារក្រីក្រ គ្រួសារលំបាកក្នុងរដូវអាសន្នរោគ ជាមួយចំនួនអំណោយជិត ២០០ ចំណែក គិតជាតម្លៃទឹកប្រាក់ជិត ៤០ លានដុង។
លោកស្រីថាច់គីមកេវវ៉ាញ់ ប្រធានសមាគមសហព័ន្ធនារីឃុំង៉ុកបៀងបានឱ្យដឹងថា៖ កំណត់ឃើញការរក្សាពង្រីកសេដ្ឋកិច្ចគ្រួសារ និងការងារបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ‑១៩ ជាភារកិច្ចសំខាន់ក្នុងកាលៈទេសៈបច្ចុប្បន្ន ម៉្លោះហើយ សមាគមតែងលើកកម្ពស់ការងារ ចលនា បងប្អូនសមាជិកាសមាគម នារីចូលរួមប្រកប ដោយស្មារតីទទួលបន្ទុកខ្ពស់។
លោកហ្វិញវ៉ាំងទ្រឿង លេខាបក្សឃុំង៉ុកបៀងបានឱ្យដឹងថា៖ សមាគមសហព័ន្ធនារីឃុំ ស័ក្តិសមជាកងកម្លាំងឈានមុខក្នុងកិច្ចចលនាផ្សព្វផ្សាយ។ មិនត្រឹមតែពាក្យសំដីហើយនៅទាំងមានបណ្តាសកម្មភាពជាក់ស្តែង ប្រាកដជាបង្កបានជារូបភាពស្អាតក្នុងភ្នែករបស់មហាជន។ ក្នុងលើកបង្កើនការងារបង្ការ ទប់ស្កាត់អាសន្នរោគ មិនគិតដល់ថ្ងៃសម្រាកឡើយ បងៗតែងមានមុខដើម្បីគិតគូរដល់កងកម្លាំងប្រចាំការនៅតាមបណ្តាប៉ុស្តិ៍គ្រប់គ្រងអាសន្នរោគ រួមជាមួយបណ្តាផ្នែកទៅសួរសុខទុក្ខ ជូនអំណោយដល់គ្រួសារក្រីក្រ គ្រួសារលំបាកលើភូមិសាស្រ្ត។ បណ្តាសកម្មភាពរបស់សមាគមសហព័ន្ធនារី ជាជំហានដំបូងបានបញ្ជាក់ឱ្យឃើញថារួមចំណែក ឲ្យឃុំអនុវត្តគោលដៅពង្រីកសេដ្ឋកិច្ច និងបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩៕
សម្បត្តិ