ចាប់តាំងពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៩ មិថុនា មន្ទីរសុខាភិបាលត្រាវិញបានផ្សព្វផ្សាយចាក់វ៉ាក់សាំងបង្ការអាសន្នរោគកូវីដ‑១៩ លើកទី ៣ ក្នុងឆ្នាំ ២០២១ ជូនមុខសញ្ញាអាទិភាពជាង ១៩.៥០០ នាក់។
ចាក់ថ្នាំវ៉ាក់សាំងបង្ការអាសន្នរោគកូវីដ-១៩។ រូបថត៖ បាធី
វេជ្ជបណ្ឌិតគាងសុខា សមាជិកគណៈប្រតិបត្តិការបក្សខេត្ត នាយកមន្ទីរសុខាភិបាលខេត្ត បានឲ្យដឹង៖ តាមបញ្ជីរាយនាមដែលបានផ្តល់សច្ចាប័ន មន្ទីរសុខាភិបាលខេត្តបានបែងចែកវ៉ាក់សាំង AstraZeneca បង្ការអាសន្នរោគកូវីដ‑១៩ ដល់មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺរបស់ខេត្តនិងមជ្ឈមណ្ឌលសុខាភិបាលបណ្តាស្រុកក្នុងខេត្ត ដើម្បីបែងចែកវ៉ាក់សាំងបង្ការជូនមុខសញ្ញា។ ក្នុងនោះកងកម្លាំងធ្វើការងារបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ‑១៩ ផ្ទាល់ (១.៩១៦ នាក់) កម្មាភិបាលធ្វើការអន្តោប្រវេសន៍ ( ០៣ នាក់) អ្នកផ្តល់សេវាសំខាន់ៗ (១.៩៥៣ នាក់) គ្រូបង្រៀន‑អ្នកធ្វើការនៅបណ្តាមូលដ្ឋានអប់រំបណ្តុះបណ្តាល (១៤.៥៦១ នាក់) និង ១.១៥៥ នាក់ទៀត ជាអ្នកធ្វើការនៅតាមបណ្តាស្ថាប័ន អង្គភាពរដ្ឋច្រើនជួបជាមួយអ្នកដែលមាននិន្នាការជ្រាបវិរុស SaRS-CoV-2 ។
ដូច្នោះ ឆ្លងតាមរយៈការផ្សព្វផ្សាយចាក់វ៉ាក់សាំងបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ‑១៩ ចំនួន ០៣ លើក តាមប្រភពចែកចាយវ៉ាក់សាំងពីក្រសួងសុខាភិបាល ត្រាវិញមានមុខសញ្ញាជាង ២៨.៨០០ នាក់បានចាក់ថ្នាំ។ មន្ទីរសុខាភិបាលត្រាវិញបន្តការធ្វើសេនាធិការជូនគណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនខេត្តនិងក្រសួងសុខាភិបាលខេត្តដើម្បីផ្សព្វផ្សាយចាក់វ៉ាក់សាំងជាបន្តលើកក្រោយទៀត៕
ប្រែសម្រួល៖ សុជា