អស់រយៈកាល ៣ ឆ្នាំផ្សព្វផ្សាយអនុវត្តគម្រោងការឧបត្ថម្ភនារីផ្ដើមអាជីពដំណាក់កាលទី ១ (២០១៧-២០២៥) បណ្តាសមាគមនារីគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត មានការផ្លាស់ថ្មីក្នុងសកម្មភាពឧបត្ថម្ភនារីផលិតធ្វើអាជីវកម្ម និងផ្តើមអាជីព។ ផ្តើមអាជីពទទួលបានការជោគជ័យមានបងប្អូននារីជាច្រើនទទួលបានការឧបត្ថម្ភការងារធ្វើជំនួយឲ្យនារីរួចផុតពីភាពក្រីក្រ និងសកម្មចូលរួមបណ្តាសកម្មភាពសង្គម។
កសិកថែទាំមាន់សំឡី ។
សមាគមបានដំណើរការប្រមូលមុខសញ្ញានារីផ្ដើមអាជីព និងក្រុមនារីផ្តើមអាជីពមានសក្តានុភាពបាន ៣.៦៤៩ នាក់ កំពុងធ្វើអាជីវកម្មនៅ ១០៤ ឃុំ សង្កាត់ ទីប្រជុំជនក្នុងខេត្ត។ សមាគមបានឧបត្ថម្ភអាជីវកម្មហុងឡៀងបន្ដភ្ជាប់ជាមួយ មជ្ឈមណ្ឌលជំរុញឧស្សាហកម្មខេត្ត ឧបត្ថម្ភកសាងយីហោ, ម៉ាស៊ីនរោងចក្ររោងហាលបង្កលក្ខណៈជួយឲ្យអាជីវកម្មបន្តភ្ជាប់ជាមួយទីផ្សារ និងផ្សព្វផ្សាយផលិតផលឧបត្ថម្ភក្រុមហ៊ុនចំកាត់ត្រាវិញ Fram (ស្រុកទីវកឹង) អាស្រ័យនារីគ្រប់គ្រង។
ទន្ទឹមនឹងនោះ សមាគមគ្រប់លំដាប់ថ្មាក់នៅទាំងបង្កើតបាន ១២ ក្លឹបនារីផ្តើមអាជីព និងធ្វើអាជីវកម្មមាននារី ២២៥ នាក់ជាម្ចាស់គ្រួសារផលិតធ្វើអាជីវកម្មអាជីវការិនីប្រធានសហករណ៍ចូលរួម។ ពង្រឹងនិងលើកកម្ពស់គុណភាពក្លឹបនារីផ្តើមអាជីព និងផ្តើមអាជីពទីក្រុងត្រាវិញ ក្លាយជាក្លឹបអាជីវការិនីគំរូ។ បណ្តាសមាគមសហការជាមួយគណៈគ្រប់គ្រងថ្នាក់ស្រុកចង្អុលការសមាគមនៅមូលដ្ឋានជ្រើសមុខសញ្ញា និងកសាងទម្រង់ផ្តើមអាជីពសមស្របជាមួយស្ថានភាពរបស់មូលដ្ឋាន។ ឆ្លងតាមនោះសមាគមគ្រប់លំដាប់ថ្នាក់ទទួលបានប្រាក់ទុនជាង ២,៦ ពាន់លានដុង ឧបត្ថម្ភនារី ៤១៤ លើកនាក់។
ឆ្លងតាមបណ្តាសកម្មភាពបណ្តាសមាគមបានឧបត្ថម្ភនារី ៩.៨៦៥ លើកនាក់ផលិតធ្វើអាជីវកម្មដោយមានប្រាក់ទុន វិនិយោគជាង ០៥ ពាន់ លានដុង និងជំនួយឲ្យ ២៣៥/២៨៩ នារីផ្តើមអាជីព និងសហការជាមួយបណ្តាថ្នាក់បណ្ដាផ្នែកផ្សព្វ ផ្សាយចលនានារី ៦០ នាក់ឲ្យចុះឈ្មោះធ្វើអាជីវកម្ម ស្នើមជ្ឈមណ្ឌលជំរុញពាណិជ្ជកម្មខេត្ត ឧបត្ថម្ភម៉ាស៊ីនសំងួតជូនមូលដ្ឋានច្នៃងៀតនៅទីក្រុងម៉ីឡុង (ស្រុកកូវង៉ាង) ចំនួនទឹកប្រាក់ ១២០ លានដុង។
ដើម្បីឧបត្ថម្ភនារីផ្តើមអាជីពលំនឹងបំផុតចំពោះនារីដែលទន់ខ្សោយ ការចងសម្ព័ន្ធបង្កើតបណ្តា ក្រុមសហការ/សហករណ៍ជាកត្តាសំខាន់។ សមាគមសហព័ន្ធនារីខេត្ត ជំរុញមាំការបង្កើតបណ្ដាទម្រង់សេដ្ឋកិច្ចសមូហភាពមកដល់ពេលនេះ ទូទាំងខេត្ត មានក្រុមសហការ ២៨១ ក្រុម និងសហករណ៍ ០៥ ក្រុមអាស្រ័យនារីគ្រប់គ្រង៕
ហុងញុង-សុខា