ដើម្បីប្រិតសំចៃអគ្គិសនីបង្កើនប្រាក់កម្រៃក្នុងការចិញ្ចឹមបង្កងកសិករកូទ្រុកយ៉ាងនៅអនុសង្កាត់លេខ ១ ទីប្រជុំជនឌិញអាង ស្រុកថ្កូវ ចែករំលែកបទពិសោធន៍ វិធីសាស្រ្តដែលបងអនុវត្តមានប្រសិទ្ធភាពក្នុងដំណាក់កាលចិញ្ចឹមបង្កង។
បងយ៉ាងពិនិត្យប្រព័ន្ធបង្កើតអុកហ្សីហ្សែនឲ្យបង្កង។
បងកូទ្រុកយ៉ាង ចែករំលែក៖ បច្ចុប្បន្នគ្រួសារបងបានស្រះចិញ្ចឹមបង្កង ០២ សរុបផ្ទៃស្រះ ៣.៤០០ ម៉ែត្រក្រឡា។ ចាប់តាំងពីឆ្នាំ ២០១៥ មកទល់ពេលនេះ បងចិញ្ចឹមបង្គាជើងសតាម រូបភាពឧស្សាហកម្ម។ ដើម្បីការពារបរិស្ថានឲ្យបង្កងចិញ្ចឹម ធានាសុវត្ថិភាព និងសម្រេចបានលទ្ធផលខ្ពស់ បងតែងចិញ្ចឹមឆ្លាស់គ្នារវាងស្រះទាំង ០២ (ស្រះមួយសម្រាប់ចិញ្ចឹមស្រះមួយសម្រាប់ រងទឹក)។
ចាប់តាំងពីដើមឆ្នាំ ២០២១ មកទល់ពេលនេះ បងយ៉ាងប្រមូលផលបង្កងបានមួយរដូវ បច្ចុប្បន្នកំពុងចិញ្ចឹមរដូវទី ២ ចំនួន ១០០.០០០ ក្បាល។ បណ្ដារដូវចិញ្ចឹមមុនៗនេះ ក្នុងមួយរដូវចំណេញ ប្រមាណ ១០០ លានដុង។ ហើយ ដូវបច្ចុប្បន្នចិញ្ចឹម បានជាង ០៣ ខែរួចហើយ។ ក្នុងដំណាក់កាលចិញ្ចឹមបងអនុវត្តប្រិតសំចៃអគ្គិសនីដោយវិធីបង្រួញ ពេលបើកកង្ហាក្នុងរយៈពេលចិញ្ចឹម។
តាមបងកូទ្រុកយ៉ាង ក្នុងដំណាក់កាលចិញ្ចឹម បង្កងមិនមែនពេលណាក៏បង្រួញពេលបើកកង្ហានោះទេ យើងត្រូវកំណត់តាមអាយុកាលរបស់បង្កង។ បងប្រៀបធៀប ផ្ទៃស្រះចិញ្ចឹមដូចគ្នា រដូវចិញ្ចឹម ក៏ដូចគ្នា ប៉ុន្តែរដូវចិញ្ចឹមមុនៗ កាលមិនទាន់អនុវត្តវិធានការបង្រួញពេលវេលាបើកកង្ហាបង្កើតអុកហ្សីហ្សែនក្នុងដំណាក់កាលចិញ្ចឹម គិតជាមធ្យមក្នុងមួយរដូវចំណាយប្រាក់អគ្គិសនីពី ១៩ ដល់ ២០ លានដុង ប៉ុន្តែចាប់តាំងពីពេលអនុវត្តវិធានការនេះមក ប៉ុន្មានរដូវមកអាយនេះ ប្រាក់អគ្គិសនីថយចុះនៅតែប្រមាណ ១៦ លានដុងក្នុងមួយរដូវ ( ០៤ ខែ)។
បងកូទ្រុកយ៉ាងចែករំលែកបន្ថែម៖ របៀបលៃ លកកង្ហា និងពេលវេលាបើកកង្ហាត្រូវធានាគ្រប់ចំនួនអុកហ្សីហ្សែនឲ្យបង្កង។ ពេលបង្កងនៅតូច មិនចាំបាច់បើកកង្ហាឡើយ។ ដល់ពេលបង្កងមានតម្រូវការអុកហ្សីហ្សែន ទើបចាប់ផ្ដើមប្រើកង្ហា ប៉ុន្តែត្រូវថ្លឹងថ្លែងពេលវេលាសមស្របតាមអាយុកាលបង្កង។ ពេលឲ្យបង្កងស៊ីមិនគប្បីបើកកង្ហាឡើយ ទន្ទឹមនឹងនោះ ដាក់ចំណីបន្តិចចូលក្នុងកន្រ្តងរួចដាក់ចុះបាតស្រះឲ្យបង្កងស៊ីក្នុងរយៈពេលប្រហែល ៣០ នាទី ហើយលើកកន្រ្តងនោះឡើង ប្រសិនបើឃើញក្នុងកញ្ជ្រែង នៅសល់ចំណីត្រូវបើកកង្ហាភ្លាម ដើម្បីផ្គត់ផ្គង់អុកហ្សីហ្សែនសម្រើបឲ្យបង្កងស៊ីចំណីពូកែធាត់ធំរហ័ស៕
អត្ថបទ-រូបថត៖ ថាច់ហ្វាង