កន្លងហើយ ព្រះតេជគុណ ធិចមិញទ្រី ចៅអធិការវត្តឡុងបឺវ ឃុំញីឡុង ស្រុកកាងឡុងចាត់តាំងពិធីសម្ពោធស្ពានជនបទលេខ ៣៣ នៅភូមិឡុងអាង ឃុំញីឡុង ស្រុកកាងឡុង។ លោកស្រី ង្វៀងធីត្វឹងថាញ់ អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត តំណាងថ្នាក់ដឹកនាំឃុំញីឡុង និងគ្រួសារប្រជាជនជាង ២០ គ្រួចូលរួម។
ពិធីសម្ពោធស្ពានជនបទ។ រូបថត៖ បូយង៉ុក
ស្ពានមានប្រវែង ១៥ ម៉ែត្រ ទទឹង ១,៧ ម៉ែត្រ។ ថវិកាកសាង ៤៥ លានដុងអាស្រ័យគ្រួសារពូ ឡេហ៊ឺវតឹម នៅទីក្រុងហូជីមិញឧបត្ថម្ភ ប្រជាជនមូលដ្ឋានចូលរួមថ្ងៃពលកម្មសាងសង់។ នេះជាស្ពានទី ១៥ លើភូមិសាស្រ្តឃុំញីឡុង អាស្រ័យវត្តឡុងបឺវ និងថ្នាក់ដឹកនាំមូលដ្ឋានបាន ចលនាពុទ្ធបរិស័ទ និងសប្បុរសជនឧបត្ថម្ភ៕
ប្រែសម្រួល៖ តឹងង៉ុក