តាមដំណឹងពីគាំពារសង្គមខេត្ត ក្នុងរយៈពេល ០៦ ខែដើមឆ្នាំ ចំនួនប្រជាជនចូលរួមគាំពារសង្គមសរុប ៨២.៧៣៨ នាក់ សម្រេច ១៣,៨៦% ប្រៀបជាមួយកងកម្លាំងពលកររបស់ខេត្ត។ ក្នុងនោះ ចំនួនប្រជាជនចូលរួមគាំពារសង្គម គាំពារសុខាភិបាលចាប់បង្ខំប្រមាណ ៦៦.៦១៦ នាក់ សម្រេច ១០៥,៥៧% ប្រៀបជាមួយផែនការដែលគាំពារសង្គមវៀតណាមប្រគល់ឲ្យ ថយចុះ ២២.៨៦៦ នាក់ (សម្រេច ៤,១២%) ប្រៀបជាមួយដំណាក់កាលដូចគ្នានៃឆ្នាំមុន មានប្រជាជនចូលរួមគាំពារសង្គមស្ម័គ្រចិត្តចំនួន ១៦.១២២ នាក់ សម្រេច ៧៥,២៦% ប្រៀបជាមួយផែនការដែលគាំពារសង្គមវៀតណាមប្រគល់ឲ្យ កើន ៧.៦៥៩ នាក់ប្រៀបជាមួយដំណាក់កាលជាមួយគ្នានៃឆ្នាំមុន អត្រាគ្របដណ្ដប់ប្រៀបជាមួយកងកម្លាំងពលកររបស់ខេត្តប្រមាណ ២,៧%។
ប្រជាជនចូលរួមគាំពារសង្គម គាំពារសុខាភិបាល។
ក្រៅពីនោះ មានប្រជាជនចូលរួមគាំពារសង្គមដាច់អាជីព (សម្រេច ១០៦,១៨%) ប្រៀបជាមួយផែនការដែលគាំពារសង្គមវៀតណាមប្រគល់ឲ្យ ថយចុះ ២.៧៦៤ នាក់ (បន្ថយ ៤,៤៣%) ប្រៀបជាមួយដំណាក់កាលដូចគ្នានៃឆ្នាំមុន អត្រាគ្របដណ្ដប់ប្រៀបជាមួយកងកម្លាំងពលកររបស់ខេត្តប្រមាណ ១០%។
បានដឹងថា ចំនួនប្រជាជនចូលរួមគាំពារសុខាភិបាលអាស្រ័យដោយគាំពារសង្គមខេត្តត្រាវិញគ្រប់គ្រងគិតមកដល់ថ្ងៃទី ៣០ មិថុនាឆ្នាំ ២០២១ ប្រមាណ ៩៧២,៤២២ នាក់ (រួមមានសាច់ញាតិរបស់កងទ័ព ៦.២០៧ នាក់) អត្រាគ្របដណ្ដប់គាំពារសុខាភិបាលប្រៀបជាមួយចំនួនប្រជាជនរបស់ខេត្តត្រាវិញប្រមាណ ៩៦,២៨% (សម្រេច ៩៩,១៨% ប្រៀបជាមួយផែនការគាំពារសង្គមវៀតណាមប្រគល់ឲ្យនិងសម្រេច ១០០,២៩% ប្រៀបជាមួយផែនការដែលគណៈកម្មាធិការប្រជាជនខេត្តត្រាវិញប្រគល់ឲ្យ)។
ទោះបីត្រូវជះឥទ្ធិពលអាស្រ័យដោយអាសន្នរោគជំងឺកូវីដ-១៩ការងារបង្កើនចំនួនមនុស្សចូលរួមគាំពារសង្គម គាំពារសុខាភិបាលជួបការលំបាក ប៉ុន្ដែគាំពារសង្គមខេត្តត្រាវិញតែងធ្វើសេនាធិការ ស្នើដល់បណ្ដាថ្នាក់ បណ្ដាផ្នែកឲ្យមានបណ្ដាវិធីសាស្រ្តចង្អុលការទាន់ពេលក្នុងការអនុវត្តគោលនយោបាយគាំពារសង្គម គាំពារសុខាភិបាលលើភូមិសាស្រ្ដខេត្តត្រាវិញសម្រេចបានប្រសិទ្ធភាព។ ទន្ទឹមនឹងនោះ បង្កើនការសហការជាមួយបណ្ដាស្ថាប័ន គណៈ ផ្នែកដើម្បីចាត់តាំងអនុវត្តភារកិច្ចច្នៃប្រតិដ្ឋ ស្វាហាប់ សមស្រប ខិតខំឆ្លងកាត់ការលំបាកដើម្បីសម្រេចកម្រិតផែនការមួយចំនួនអំពីមនុស្សចូលរួមគាំពារសង្គម គាំពារសុខាភិបាល ៕
ប្រែសម្រួល៖ លឺវវូ