កាលពីថ្ងៃទី ០៣ ខែសីហា នៅភូមិស្វាយសៀម ឃុំង៉ាយស្វៀង ស្រុកថ្កូវ ខេត្តត្រាវិញ ដោយបានទទួលការផ្ទេរសិទ្ធិពីអគ្គក្រុមហ៊ុនអគ្គិសនីភូមិភាគខាងត្បូង ក្រុមហ៊ុនអគ្គិសនីត្រាវិញចាត់តាំងពិនិត្យទទួលស្គាល់រួចបើកឲ្យប្រើប្រាស់ចរន្តអគ្គិសនី ១១០kV យ្វៀងត្រា-ថ្កូវ និងដំណាក់បំបែរថាមពល ១១០kV ថ្កូវស្ថិតក្នុងសំណង់ដំណាក់បំបែរថាមពល ១១០kV និងចរន្ត ១១០kV កូវកែ - ថ្កូវ - យ្វៀងហាយ ខេត្តត្រាវិញ។ អញ្ជើញចូលរួមក្រុមប្រឹក្សាពិនិត្យទទួលស្គាល់មានលោក ក្វាច់ហាយហូ នាយករងទទួលបន្ទុកខាងបច្ចេកទេស ក្រុមហ៊ុនអគ្គិសនីត្រាវិញ ប្រធានក្រុមប្រឹក្សា ពិនិត្យទទួលស្គាល់រួមជាមួយតំណាងថ្នាក់ដឹកនាំបណ្ដាការិយាល័យ គណៈក្រុមហ៊ុននិងក្រុមគ្រប់គ្រង បញ្ជាបណ្ដាញអគ្គិសនីថាមពលខ្ពស់ខេត្តត្រាវិញ។
ពិធីបើកឲ្យប្រើប្រាស់ដំណាក់បំបែរថាមពលអគ្គិសនីនៅស្រុកថ្កូវ។ រូបថត៖ ក្វឹកត្វឹង
សំណង់នេះរួមមានបណ្ដាសារប័ន៖ ដំណាក់ បំបែរថាមពល ១១០kV ថ្កូវ មានថាមពល ២x៤០ MVA ដំណាក់កាលផ្គុំដាក់ដំបូងដំណាក់បំបែរថាមពល ១១០kV - ៤០MVA ០១ កសាងថ្មី ចរន្ត ១១០kV - ០២ ខ្សែ (ដំណាក់កាលទី ១ អន្ទងខ្សែខាងលើ ០១ ទង) ប្រវែង ៤៨,៩៧៨ គីឡូម៉ែត្រ ដោយមាន ១៧១ បង្គោលចំនួនទុនវិនិយោគ ២១៩,១៣១ ពាន់លានដុង អាស្រ័យដោយក្រុមហ៊ុនភាគហ៊ុនបេតុងលីតឹមញ៉ាត្រាងស្ថាបនា។ អគ្គក្រុមហ៊ុនអគ្គិសនីភាគខាងត្បូងធ្វើម្ចាស់វិនិយោគ។ បើកការដ្ឋានស្ថាបនានៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២០ កសាងសម្រេច រួចបើកឲ្យប្រើប្រាស់មុនដំណាក់កាលទី ១ រួមមាន៖ ចរន្តអគ្គិសនី ១១០ kV យ្វៀងត្រា - ថ្កូវ និងដំណាក់បំបែរថាមពល ១១០kV ថ្កូវនៅថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០២១។
ស្រុកថ្កូវស្ថិតនៅតំបន់ជ្រៅរបស់ខេត្តត្រាវិញ ហើយជាស្រុកដែលមានជនរួមជាតិខ្មែររស់នៅច្រើនកុះករសេដ្ឋកិច្ចសំខាន់គឺផលិតកសិកម្ម ជីវភាពរបស់ប្រជាជននៅជួបការលំបាកច្រើន ហេដ្ឋារចនាសម្ព័ន្ធជនបទមិនទាន់ឆ្លើយតបតម្រូវការពង្រីកសេដ្ឋកិច្ច - សង្គម។ អស់រយៈកាលជាច្រើន ឆ្នាំ ទន្ទឹមនឹងការពង្រីកសេដ្ឋកិច្ច -សង្គម បណ្ដាញ អគ្គិសនីនៅតំបន់នេះឆ្លើយតបមិនទាន់បានគ្រប់គ្រាន់ ដូច្នោះហើយ ការវិនិយោគសំណង់ដំណាក់បំបែរថាមពល ១១០kV និងចរន្ត ១១០kV កូវកែ- ថ្កូវ - យ្វៀងហាយគឺសំដៅឆ្លើយតបតម្រូវការពង្រីកការបញ្ជូនអគ្គិសនី និងបង្កើនកម្រិតជឿជាក់ ក្នុងការផ្គត់ផ្គង់អគ្គិសនីសុវត្ថិភាពលំនឹង ឆ្លើយតបលក្ខ ឋានក្នុងការបញ្ជាបណ្ដាញអគ្គិសនី ១១០kV នៅលើភូមិសាស្រ្តខេត្តត្រាវិញ៕
ក្វឹកត្វឹង-ថាច់ហ្វាង