កាលពីថ្ងៃទី ០៩ មិថុនា ឆ្នាំ ២០២១ មន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្តត្រាវិញ ចេញផ្សាយសារលិខិតលេខ ១០៥២/SNN-CNTY ដើម្បីអនុវត្តសារលិខិតលេខ ១៨៧៨/UBND-NN ចុះថ្ងៃទី ២០ ឧសភា ឆ្នាំ ២០២១ របស់គណៈកម្មាធិការប្រជាជនខេត្ត ស្ដីពីផ្សព្វផ្សាយអនុវត្តសារទូរលេខ ៦៣១/CĐ-TTg ចុះថ្ងៃទី ១៧ ឧសភា ឆ្នាំ ២០២១ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ស្តីពីការផ្តុំកម្លាំងផ្សព្វផ្សាយប្តូរផ្តាច់ ព្រមៗគ្នា បណ្តាវិធីសាស្រ្តត្រួតពិនិត្យបង្ការទប់ស្កាត់ជំងឺដុំរលាកស្បែក នៅលើសត្វគោក្របី។
ដើម្បីម្ចាស់ការផ្សព្វផ្សាយបណ្តាវិសាស្រ្តនោះ មន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្ត សំណូមពរដល់បណ្តាមន្ទីរ គណៈ ផ្នែកដែលពាក់ព័ន្ធ និងគណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុង សាខានាយកដ្ឋានចិញ្ចឹមសត្វ និងបសុពេទ្យសហការអនុវត្តការចាត់តាំងឃោសនា ផ្សាយទាន់ពេលអំពីស្ថានភាពអាសន្នរោគ និងជំរុញមាំបណ្តាវិធានការបង្ការទប់ស្តាត់ជំងឺដុំរលាកស្បែកនៅលើសត្វគោក្របី ត្រួតពិនិត្យអង្កេតម៉ត់ចត់ការប្រមូលលក់ដូរគោក្របី ផលិតផលពីសាច់គោនិងក្របី ពិន័យម៉ឹងមាត់បណ្តាករណីដែលដឹកជញ្ជូន និងលក់ដូរផលិតផលពីសាច់គោក្របីខុសច្បាប់ មិនដឹងច្បាស់ប្រភពដើម។
សាខានាយកដ្ឋានចិញ្ចឹមសត្វ និងបសុពេទ្យណែនាំបណ្តាវិធានការបង្ការទប់ស្កាត់ជំងឺរលាក ស្បែកលើគោក្របី (ពេលមានជំងឺកើតឡើង)។ បត់បែងវាក់សាំងបង្ការទប់ស្កាត់ជំងឺដល់អ្នកចិញ្ចឹមគោ ក្របីពេលមានតម្រូវការចាក់វាក់សាំង តាមរូបភាពសង្គមូបនីកម្ម៕
ប្រែសម្រួល៖ សុខា