ជ្រោមជ្រែងការអំពាវនាវ និងការចលនារបស់គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ស្រុកពង្រីកស្មារតីសាមគ្គី ស្រឡាញ់គ្នាទៅវិញទៅមក អ្នកមានរក្សាខ្សត់ក្នុងរដូវអាសន្នរោគនេះ ព្រះតេជគុណថាច់តារា អនុប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកកូវង៉ាង និងជាព្រះ ចៅអធិការវត្តធ្លក ឃុំហ៊ីបហ្វា ស្រុកកូវង៉ាងចាត់តាំងជូនអង្ករ ០១ តោន ម៉ី ទឹកសុទ្ធដល់ពុទ្ធបរិស័ទ ខ្មែរដែលមានជីវភាពលំបាកនៅឃុំហ៊ីបហ្វា និងគីមហ្វា និងឧបត្ថម្ភគ្រួសារអ្នកមានវ័យចាស់អនាថាចំនួន ៦០ គ្រួក្នុងមួយគ្រួសារឧបត្ថម្ភ ៥០០.០០០ ដុង។
ទន្ទឹមនឹងនោះ ព្រះអង្គនៅទាំងជូនអំណោយដល់គ្រួសារក្រីក្រ និងយុទ្ធជនបំពេញភារកិច្ចនៅតាមប៉ុស្ដិ៍ត្រួតពិនិត្យជំងឺលើភូមិសាស្រ្តឃុំគីមហ្វា និងហ៊ីបហ្វាសរុបតម្លៃ ៨,២ លានដុង។ សរុបតម្លៃនៃអំណោយទាំងអស់ជាង ៥៦ លានដុង អាស្រ័យព្រះអង្គចលនាសប្បុរសជនក្នុង និងក្រៅខេត្តឧបត្ថម្ភ។ ជាពិសេស នៅបណ្ដាកន្លែងដែលទៅសួរសុខទុក្ខ ជូនអំណោយនោះ ព្រះអង្គបានផ្សព្វផ្សាយចលនាពុទ្ធបរិស័ទឲ្យអនុវត្តល្អបណ្ដាវិធានការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ តាមសារាចរលេខ ១៦ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល និងសារាចរលេខ ០៩ របស់ប្រធានគណៈកម្មាធិការប្រជាជនខេត្តទៀតផង៕
អំណោយដែលព្រះតេជគុណថាច់តារាបានរៀបចំឧបត្ថម្ភដល់ពុទ្ធបរិស័ទ។ ដំណឹង-រូបថត៖ ថាច់ហ្វាង