កាលពីថ្ងៃទី ២៨ ធ្នូ លោកវ៉ម៉ិញកឹម នាយករងមន្ទីរឧស្សាហពាណិជ្ជកម្មធ្វើអធិបតីអង្គប្រជុំសំណេះសំណាល ទំនាក់ទំនងមុខទំនិញរវាងបណ្តាមូលដ្ឋានសហករណ៍ អាជីវកម្មក្នុងខេត្ត និងក្រុមហ៊ុនភាគហ៊ុនពាណិជ្ជកម្មបាច់ហ្វាសាញ់ ជាមួយមូលដ្ឋាន សហករណ៍ អាជីវកម្មក្នុងខេត្ត ២០ កន្លែងដើម្បីបង្កលក្ខណៈឲ្យបណ្តាមូលដ្ឋាន សហករណ៍ អាជីវកម្មក្នុងខេត្តរិះរកវិធីសាស្រ្តសហការ បើកទូលាយទីផ្សារលក់ផលិតផលក្នុងស្ថានភាពជះឥទ្ធិពលរបស់អាសន្នរោគកូវីដ-១៩ ។
អ្នកស្រីផាងធីធូថាវស្វែងយល់បន្លែស្រស់។ ម៉ីញ៉ឹង
នៅអង្គប្រជុំនេះ អ្នកស្រីផាងធីធូថាវ នាយកទិញមុខទំនិញស្រស់នៃបាច់ហ្វាសាញ់ភូមិភាគខាងត្បូងបានជូនព័ត៌មានអំពីស្ថានភាពធ្វើសកម្មភាពរបស់មូលដ្ឋានបាច់ហ្វាសាញ់ ១៦ កន្លែង នៅលើភូមិសាស្រ្តខេត្ត។ ទន្ទឹមនឹងនោះពិគ្រោះយោបល់អំពីតម្រូវការទំនាក់ទំនងបណ្តាផលិតផល ចែករំលែកបន្ថែមពីបណ្តាតំបន់ផ្តល់កសិផល និងសំណុំបែបបទសំខាន់ៗដើម្បីលក់ផលិតផលឲ្យប្រព័ន្ធបាច់ហ្វាសាញ់។ឆ្លងតាមរយៈអង្គប្រជុំនេះ បណ្តាមូលដ្ឋាន សហករណ៍ អាជីវកម្មបានរបាយការណ៍ជាបន្ទាន់អំពីស្ថានភាពធ្វើសកម្មភាពក៏ដូចជាគុណភាពផលិតផលមុខទំនិញកំពុងផលិត ធ្វើអាជីវកម្មហើយសង្ឃឹមថា និងបានផ្សារភ្ជាប់នឹងបាច់ហ្វាសាញ់ដើម្បីលក់មុខទំនិញតាមប្រព័ន្ធបាច់ហ្វាសាញ់។
តាមប្រសាសន៍របស់អ្នកស្រីផាងធីធូថាវ៖ ឆ្លងតាមរយៈការសំណេះសំណាល ទំនាក់ទំ នងមុខទំនិញជាមួយបណ្តាមូលដ្ឋាន សហករណ៍ អាជីវកម្ម អ្នកស្រីយល់ឃើញថា បន្លែហូបស្លឹក ដំណាំយកមើម ផ្លែឈើជាច្រើនប្រភេទនិងផលិតផលក្រូចពោធិ៍សាត់សម្បកស្ដើងមានលទ្ធភាពផ្សារភ្ជាប់នឹងទីផ្សារបាច់ហ្វាសាញ់។ ក្រោយពីអង្គប្រជុំនេះ បាច់ហ្វាសាញ់ បានធ្វើការជាមួយបណ្តាមូលដ្ឋាន សហករណ៍ អាជីវកម្មហើយណែនាំអំពីរបៀបធ្វើសំណុំបែបបទដើម្បីសហការធ្វើអាជីវកម្ម៕
ប្រែសម្រួល៖ សុជា