នៅរដូវប្រាំង តម្រូវការប្រើភេសជ្ជៈគ្រប់ប្រភេទនិយាយរួម ទឹកកកនិយាយដោយឡែកនៅលើភូមិសាស្រ្តខេត្ត កើនឡើងយ៉ាងច្រើន។ ទោះជាមូលដ្ឋាននីមួយៗមានទ្រង់ទ្រាយផលិត មានថាមពលផលិតផ្សេងគ្នាក្ដី ប៉ុន្តែសុទ្ធតែមានទិសដៅ ដូចគ្នាគឺ៖ បន្ថយប្រាក់ចំណាយក្នុងដំណាក់កាលផលិត ដើម្បីបង្កើនប្រាក់ចំណេញ។ មូលដ្ឋានផលិតទឹកកករបស់លោកដាំងវុាំងខាង នៅអនុ សង្កាត់លេខ ១ សង្កាត់ទី ១ ទីផ្សាររួមខេត្តយ្វៀង ហាយជាគំរូមួយ ។
លោកដាំងវុាំងខាងម្ចាស់មូលដ្ឋានផលិតទឹកកកដោយគ្រឿងម៉ាស៊ីនមានថាមពលខ្ពស់។ រូបថត៖ ទ្រឿងអង
ដើម្បីកាត់បន្ថយប្រាក់ចំណាយក្នុងការផលិត ឆ្នាំ ២០១៦ លោកដាំងវុាំងខាងវិនិយោគទុន បង្កើនកម្រិតឧបករណ៍ ផលិតព្រមៗគ្នាដើម្បីកាត់បន្ថយថាមពលបណ្ដាឧបករណ៍ប្រើដោយអគ្គិសនីសមស្របជាមួយនឹងតម្រូវការផលិត។ ជាក់ស្ដែងគឺ៖ ម៉ាស៊ីនបូមមានថាមពលពី ២៥ សេសចុះនៅ ២០ សេស។ ម៉ាស៊ីនចម្រោះមានថាមពលពី ៤០ សេសចុះនៅ ០២ សេស។ល។ ប៉ុន្តែនៅតែធានាគ្រប់ធ្វើសកម្មភាពជាមួយថាមពលផលិតទឹកកក ០៣ តោនក្នុងមួយថ្ងៃ។ ពេល វេលាធ្វើសកម្មភាពចាប់ពីម៉ោង ២២ ដល់ម៉ោង ០៧ ព្រឹកនៃថ្ងៃបន្ទាប់ ម៉្លោះហើយគាត់ទទួលផលប្រាក់អគ្គិសនីតាមតម្លៃអាទិភាពផង បន្ថយចំនួន អគ្គិសនីប្រើប្រាស់អាស្រ័យផ្លាស់ប្ដូរឧបករណ៍សមស្របផង។
កាលពីខែកញ្ញា ឆ្នាំ ២០១៩ គាត់ប្រថុយវិនិយោគ ប្រព័ន្ធបន្ទះអគ្គិសនីប្រើដោយថាមពលពន្លឺព្រះអាទិត្យសម្រាប់ បម្រើក្នុងសកម្មភាពផលិត ទឹកកក។គាត់ជាម្ចាស់មូលដ្ឋានមួយក្នុងបណ្ដាម្ចាស់មូលដ្ឋានឈានមុខក្នុងការប្រើ បន្ទះអគ្គិសនី ប្រើដោយថាមពលពន្លឺព្រះអាទិត្យមានថាមពល ធំបង្គួរសម្រាប់បម្រើក្នុងការផលិតនៅលើភូមិសាស្រ្តទីផ្សាររួមខេត្តយ្វៀងហាយ។ តាមសំដី របស់លោកដាំងវុាំងខាង គាត់មានគោលគំនិត វិនិយោគប្រព័ន្ធបន្ទះអគ្គិសនី ប្រើដោយថាមពល ពន្លឺព្រះអាទិត្យតាំងពីចុងឆ្នាំ ២០១៨ ម៉្លេះ។ បន្ទាប់ពីបានស្រាវជ្រាវ ពិនិត្យអង្កេតបណ្ដាទម្រង់ ប្រហាក់ប្រហែលនៅបណ្ដាខេត្តជិតខាង គាត់ សម្រេចចិត្តស្វែងរកអ្នកផ្គត់ផ្គង់មានប្រជាប្រិយភាពដើម្បីផ្សព្វផ្សាយ និងបានពិគ្រោះ។ ទីបំផុត គាត់សម្រេចផ្គុំដាក់ប្រព័ន្ធបន្ទះអគ្គិសនីថាមពលពន្លឺព្រះអាទិត្យ ចំនួន ១៥ បន្ទះ មានថាមពល ៥,២ kWp សរុបថវិកាវិនិយោគជាង ៨០ លានដុង។
លោកដាំងវុាំងខាងចែករំលែក៖ បច្ចុប្បន្ននេះ បន្ទះអគ្គិសនីថាមពលពន្លឺព្រះអាទិត្យសម្រាប់ប្រើក្នុងការប្រជុំជីវភាពផង សម្រាប់បម្រើក្នុងការផលិតទឹកកកផង។ ចាប់ពីពេលបានកែប្រែ បង្កើនកម្រិតឧបករណ៍រួមជាមួយនឹងការផ្គុំដាក់ប្រព័ន្ធបន្ទះអគ្គិសនីថាមពលពន្លឺព្រះអាទិត្យផងនោះ គិតជាមធ្យមក្នុងមួយខែខ្ញុំវាល់ប្រាក់អគ្គិសនី តែ ២០ លានដុង។ ចំណែកមុននោះ កាលមិនទាន់បង្កើនកម្រិតឧបករណ៍និងមិនទាន់វិនិយោគ ប្រព័ន្ធបន្ទះអគ្គិសនី ថាមពលពន្លឺព្រះអាទិត្យ ក្នុងមួយខែខ្ញុំវាល់ប្រាក់អគ្គិសនីដល់ទៅ ២៤-២៥ លានដុង។ បច្ចុប្បន្ន ក្នុងមួយខែខ្ញុំប្រិតសំចៃប្រាក់ អគ្គិសនីបាន ០៤-០៥ លានដុង៕ ប្រែសម្រួល៖ ថាច់ហ្វាង