កាលពីថ្ងៃទី ០១ មេសា ឃុំឡុងហ៊ីប ស្រុកថ្កូវចាត់តាំងមហាសន្និបាតអប់រំកាយកីឡាលើកទី ៥ ឆ្នាំ ២០២១។ មហាសន្និបាតលើកនេះទាក់ទាញកីឡាករ ២០០ នាក់ចូលរួមប្រកួត ០៦ វិញ្ញាសា ២០ រង្វាន់។ វិញ្ញាសាប្រកួតទាំងនោះរួមមាន៖ រត់ប្រណាំង (បុរស នារី) ល្បែងចត្រង្គ បាល់ទះ បាល់ទាត់ ទាញព្រ័ត្រ (បុរស នារី) និងរុញឈើ។
ជូនទង់ប្រឡងប្រណាំងដល់បណ្តាអង្គភាព។ រូបថត៖ គឹមសី
ការចាត់តាំងមហាសន្និបាតអប់រំកាយកីឡាលើកនេះ បានភ្ជាប់ជាមួយពិធីបំផុសចលនា “ទូទាំងប្រជាជនលត់ដំខ្លួនប្រាណតាមគំរូអ៊ំហូមហិមា” ដំណាក់កាល ២០២១-២០៣០ ចាត់តាំងទិវារត់អូឡឹមពិចដើម្បីសុខភាពទូទាំងប្រជាជនឆ្នាំ ២០២១ ទាក់ទាញមនុស្ស ១.៥០០ នាក់ចូលរួម៕
គីមសី - ថាច់ហ្វាង