តាមប្រភពដំណឹងពីមន្ទីរពលកម្ម យុទ្ធជនពិការ និងសង្គមកិច្ចខេត្ត គិតតាំងពីដើមឆ្នាំ ២០២១ មកទល់ពេលនេះ មន្ទីរពលកម្ម យុទ្ធជនពិការ និងសង្គមកិច្ចសហការជាមួយបណ្ដាផ្នែកពាក់ព័ន្ធ និងបណ្ដាខេត្តៈ បេនត្រែ បិញយឿង ទីក្រុងកឹងធើ។ល។ ចាត់តាំងពិធីផ្ដោះប្ដូរ សិក្ខាសាលាអំពីការងារធ្វើ និងផ្ដោះប្ដូរយោបល់បន្តផ្ទាល់ ពិគ្រោះជូនពលករបាន ៥៥.៥០០ លើក ក្នុងនោះមានពលករ ៤៦.០០០ លើកនាក់ស្ថិតក្នុងក្របខ័ណ្ឌទទួលឧបភោគសោធនដាច់អាជីព បង្កការងារធ្វើថ្មីជូនពលករ ១៥.៣៨៤ នាក់ បញ្ជូនពលករ ២៩២ នាក់ទៅធ្វើការមានពេលកំណត់នៅបរទេស។ ឧបត្ថម្ភគាំពារដាច់អាជីពតាមសំណុំលិខិត ៩.២០០ ច្បាប់ ជាមួយទឹកប្រាក់ចំណាយសង ១៥០ ពាន់លានដុង។
ទន្ទឹមនឹងនោះ ខេត្តចាត់តាំងបណ្ដុះបណ្ដាលថ្នាក់រៀនភាសាជប៉ុន ០៥ ថ្នាក់ជូនសិក្ខាកាម ៦៥ នាក់មានតម្រូវការទៅធ្វើការនៅបរទេស ជម្រើសសិស្សបណ្ដុះបណ្ដាលវិជ្ជាជីវៈ ៥.០៦៦ លើកនាក់។ ក្រៅពីនោះ មន្ទីរពលកម្ម យុទ្ធជនពិការ និងសង្គមកិច្ចចង្អុលការពិនិត្យឡើងវិញតម្រូវការឧបត្ថម្ភបណ្ដុះបណ្ដាលជូនពលករដែលកំពុងធ្វើការក្នុងអាជីវកម្មតូច និងល្មម លើភូមិសាស្រ្តខេត្តតាមគោលនយោបាយឧបត្ថម្ភបណ្ដុះបណ្ដាលនៃសេចក្ដីណែនាំលេខ ៣២/២០១៨/TT-BLĐTBXH។
ចាប់តាំងពីពេលនេះដល់ចុងឆ្នាំ ២០២១ មន្ទីរពលកម្ម យុទ្ធជនពិការ និងសង្គមកិច្ចបន្តជំរុញមាំការងារដោះស្រាយការងារធ្វើជូនពលករ បំផុតគឺពលករដែលបាត់ការងារធ្វើអាស្រ័យជះឥទ្ធិពលជំងឺកូវីដ-១៩ ពលកម្មមានពេលកំណត់នៅបរទេស គ្រប់គ្រងម៉ត់ចត់ពលករជាជនជាតិបរទេសមកធ្វើការនៅខេត្តត្រាវិញ៕
ប្រែសម្រួល៖ ថាច់ហ្វាង