យុទ្ធនាការយុវជនស្ម័គ្រចិត្តរដូវវិស្សមកាលឆ្នាំ ២០២១ បានប្រព្រឹត្តទៅយ៉ាងផុសផុល ដោយមានសកម្មភាពជាក់ស្តែងជាច្រើន ពោរពេញដោយអត្ថន័យ ទាក់ទាញសមាជិកយុវជន នៅលើភូមិសាស្ត្រស្រុក ពង្រីកស្មារតីឈានមុខ ស្ម័គ្រចិត្តចូលរួមពង្រីកសេដ្ឋកិច្ចសង្គម កសាងជនបទថ្មី ទីផ្សារអារ្យធម៌ ធានា សុខុមាលភាពសង្គម ជាពិសេស គឺបណ្តាមូលដ្ឋានដែលនៅជួបការលំបាក តំបន់ជនរួមជាតិខ្មែរ ក្នុងស្ថានភាពអាសន្នរោគជំងឺកូវីដ-១៩ កំពុងរីករាលដាលស្មុគស្មាញ។ នៅកន្លែងនីមួយៗ កងកម្លាំងសមាជិកយុវជនតែងមានទង្វើជាច្រើន ដើម្បីធានាបង្ការទប់ស្តាត់អាសន្នរោគជំងឺ ដើម្បីសម្រេចបានប្រសិទ្ធភាព បង្កបានយុទ្ធនាការយុវជនស្ម័គ្រចិត្តយ៉ាងផុសផុល និងពោរពេញអត្ថន័យ។
យុទ្ធនាការយុវជនស្ម័គ្រចិត្តជួសជុលដងផ្លូវ “ភ្លឺ ខៀវ ជ្រះស្តាត” ។
បងតាំងតុងចឹងលេខាអង្គការសម្ព័ន្ធយុវជនស្រុកថ្កូវ មេបញ្ជាការរងនៃគណៈបញ្ជាការយុទ្ធនាការយុវជនស្ម័គ្រចិត្តរដូវវិស្សមកាលឆ្នាំ ២០២១ ស្រុកថ្កូវ បានឲ្យដឹង៖ ដើម្បីរួមដំណើរជាមួយ បណ្តាមូលដ្ឋានផ្សេងនៅក្នុងខេត្ត យុទ្ធនាការយុវជនស្ម័គ្រចិត្តរដូវវិស្សមកាលឆ្នាំនេះ បានអនុវត្តតាមធានបទ “មោទនភាពប្រវេណីអង្គការសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ” បាន ប្រព្រឹត្តទៅពីថ្ងៃទី ១៤ មិថុនា ដល់ថ្ងៃ ៣១ សីហា។ ដើម្បីបន្តការជោគជ័យរបស់បណ្តារដូវវិស្សមកាលរដូវមុននោះ ក្នុងឆ្នាំ ២០២១ យុវជនស្ម័គ្រចិត្តរដូវវិស្សមកាលបន្តការផ្សព្វផ្សាយយោងតាមបណ្តាក្រុមយុវជន រួមមានបណ្តាកម្មវិធី “ឧបត្ថម្ភរដូវប្រឡង” និងយុទ្ធនាការ ០៣៖ “រដូវវិស្សមកាលខៀវ” “ផ្កាក្ងោកក្រហម” “រដូវសម្រាកពន្លក”។ អស់រយៈ កាល ១០ សប្តាហ៍អនុវត្តយុទ្ធនាការយុវវ័យ ស្រុកថ្កូវ អនុវត្តសកម្មភាព កិច្ចការជាច្រើន ពោរពេញដោយអត្ថន័យជាក់ស្តែងក្នុងការបង្ការ ទប់ស្តាត់អាសន្នរោគជំងឺកូវីដ-១៩។ អង្គការសម្ព័ន្ធយុវជនកសាងថ្មីដងផ្លូវជនបទបាន ១,២ គីឡូម៉ែត្រ អស់ថវិកា ១,៥ ពាន់លានដុង កសាងថ្មីស្ពានជនបទ ០១ កន្លែងតម្លៃ ១៥០ លានដុង ផ្គុំដាក់ប្រព័ន្ធអំពូលភ្លើងប្រើដោយពន្លឺព្រះអាទិត្យចំនួន ៣២ បង្គោល ប្រវែង ០,៥ គីឡូម៉េត្រ នៅឃុំលឺវង៉ីបអាញ់តម្លៃ ៥៤,៤ ពាន់ លានដុង។ ជួសជុលដងផ្លូវ “ភ្លឺ ខៀវ ជ្រះស្តាត” ដាំថ្មីដើមឈើផ្កាលម្អ ៥.៥១០ ដើម ពិនិត្យ ជំងឺ និងផ្តល់ថ្នាំមិនគិតថ្លៃដល់អ្នកក្រីក្រ ២០ នាក់ កសាងផ្ទះសុខដុម ផ្ទះកន្សែងក្រហម ផ្ទះ ឧបការគុណ ០៧ ខ្នង សរុបតម្លៃ ៤៩០ លានដុង។ បំផុសចលនាសប្បុរសជនឧបត្ថម្ភអំណោយដល់យុវកុមារ មានស្ថានភាពលំបាក ៨៧៩ នាក់ គិតជាតម្លៃ ១៣០,២៨ លានដុង ជូនទឹកដោះជាង ១០.០០០ ប្រអប់ដល់ប្អូនៗ នៅតំបន់ហ៊ុមព័ទ្ធ តំបន់ចត្តាឡីស័កប្រមូលផ្តុំ។ កសាងថ្មី និងប្រគល់ជូនកន្លែងកម្សាន្តសប្បាយ ជូនកុមារ អស់តម្លៃ ៥០ លានដុង។ ស្រុកបង្កើត ក្រុមយុវជនស្ម័គ្រចិត្តមួយក្រុម ដោយមានសមាជិក ៣០ នាក់ចូលរួម។ បណ្តាមូលដ្ឋានអង្គការសម្ព័ន្ធយុវជនបង្កើតក្រុមយុវជនស្ម័គ្រចិត្ត ១៨ ក្រុម ដោយមានសមាជិក ២២៥ នាក់ ចូលរួមជូនរបាំងមុខ ៨.០៤០ ផ្ទាំង និងជូនក្បាំងមុខ ៣.០០០ គ្រឿង ទឹកលាងដៃរម្ងាប់មេរោគ ១៥ ធុង, Vitamin C ៣០ កញ្ចប់ និង ផ្តល់ប័ណ្ណផ្សព្វផ្សាយអំពីវិធានការ ៥K ជាង ២.០០០ ប័ណ្ណ អស់ថវិកា ៣១,៧ លានដុង។ ឆ្លងតាមនោះ បានបំផុសចលនាសប្បុរសជនឧបត្ថម្ភអាហារជាប្រចាំដោយឥតគិតថ្លៃ ១.៩៥០ ចំណែក និងទឹកសុទ្ធ ១.៩៥០ ដប អង្ករជាង ០៨ តោន បន្លែ ៨,៣ តោន, នំបុ័ង ២៥០ និងអំណោយ ១.១១៣ ចំណែក រួមមានគ្រឿងឧបភោគ និងរបាំងមុខ ទឹកដោះ ៦០ ធុង ឧបត្ថម្ភដល់បណ្តាវត្តនានាក្នុងតំបន់ចត្តាឡីស័ក បណ្តា ចង្ក្រានសប្បុរសធម៌នៅលើភូមិសាស្ត្រស្រុក អស់ថវិកាជាង ៥២៣ លានដុង។
ឆ្លងតាមរយៈយុទ្ធនាការយុវជនស្ម័គ្រចិត្តឆ្នាំនេះ ពង្រីកសមាជិកយុវជនថ្មីបាន ១០០ នាក់ សមាជិកសមាគម ២០៥ នាក់ ឧទ្ទេស នាមសមាជិកឆ្នើម ១៥០ នាក់ឲ្យបក្សពង្រីកបក្ខជនបាន ៩៩ នាក់។
ដើម្បីពង្រីកបណ្តាលទ្ធផល ដែលសម្រេចបានក្នុងរយៈពេល ១០ សប្តាហ៍អនុវត្តយុទ្ធនាការយុវជនស្ម័គ្រចិត្តស្រុកថ្កូវ ឆ្នាំ ២០២១ នោះ មានទង្វើប្រពៃជាច្រើនដិតជាប់ក្នុងអារម្មណ៍របស់ប្រជាជន សង្ឃឹមថា បណ្តាសកម្មភាពទាំងនោះនឹងបានបន្តការជំរុញ និងធានាបានប្រសិទ្ធភាព ពិតប្រាកដ មានភាពសាយភាយ ទូលំទូលាយក្នុងសហគមន៍ នៅពេលខាងមុខទៀត ជាពិសេសគឺអនុវត្តវិធានការ ៣T របស់គណៈលេខាមជ្ឃិមបក្ស “ឈានមុខ ជំនួយឧបត្ថម្ភ សមស្រប” ក្នុងការចូលរួមបណ្តាសកម្មភាពស្ម័គ្រចិត្តក្នុងការបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩។ អាចឃើញថា ការផ្លាស់ថ្មីរបៀបចាត់តាំងបង្កើនប្រសិទ្ធភាព គុណភាព យុទ្ធនាការទាក់ទាញ បណ្តាយុវវ័យ ជំរុញស្មា រតីស្ម័គ្រចិត្តក្នុងសង្គម។ ឆ្លងតាមរយៈយុទ្ធនាការ មានសមាជិកសម្ព័ន្ធយុវជនជាច្រើន បានលត់ដំ មានវ័យវឌ្ឍនាការមានការចំណេះ ដឹង និងចូលរួមជាកម្លាំងដើម្បីសហគមន៍ ដើម្បី បុព្វហេតុរីកចម្រើនរួមរបស់សង្គម៕ ប្រែសម្រួល៖ សុខា