ព្រះឧបជ្ឈាយ៍ថាច់សុខសាន្ត អនុប្រធានក្រុមប្រឹក្សាភិបាលពុទ្ធសាសនាវៀតណាមមជ្ឈិម ប្រធានគណៈអភិបាលពុទ្ធសាសនាវៀតណាមខេត្ត ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត ព្រះឧបជ្ឈាយ៍ថាច់អង ព្រះមេគណខេត្ត ប្រធានគណៈកម្មាធិការពុទ្ធិកសិក្សាខេត្តនិមន្តចូលរួមធ្វើជាអធិបតីអង្គសន្និបាត។
សន្និបាតបានចាត់តាំងអាស្រ័យគណៈកម្មាធិការពុទ្ធិកសិក្សា សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត កាលពីថ្ងៃទី ១២ វិច្ឆិកា នៅសាលប្រជុំនៃសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តស្ដីពី “វិស័យពុទ្ធិកសិក្សាខេត្តត្រាវិញ៖ បច្ចុប្បន្នភាពនិងវិធីសាស្រ្ដ”។
តំណាងសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិបណ្តាស្រុកចូលរួមសន្និបាត។
រយៈកាលពេញមួយថ្ងៃធ្វើការតំណាងជិត ៥០ អង្គនិងរូបដែលជាប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិ គណៈកម្មាធិការពុទ្ធិកសិក្សាបណ្តាស្រុក ទីក្រុង អាចារ្យបង្រៀន មានយោបល់ជាច្រើនពិគ្រោះអំពីបញ្ហាពុទ្ធិកសិក្សា(ប្រព័ន្ធពុទ្ធសាសនាគណៈមហានិកាយខែ្មរ) ខេត្តត្រាវិញក្នុងពេលបច្ចុប្បន្ននិងវិធីសាស្រ្ដសម្រាប់ពេលអនាគត។ យោបល់ភាគច្រើនពិភាក្សាផ្តោតទៅលើចំណុចអន់ខ្សោយមួយចំនួនដូចជា៖ កម្មវិធីពុទ្ធិកមធ្យមសិក្សាបឋមភូមិ‑ទុតិយភូមិមិនទាន់បានឯកភាព ប្រព័ន្ធគ្រប់គ្រងពុទ្ធិកសិក្សាមិនទាន់បានតឹងរឹង សៀវភៅពុម្ពសម្រាប់សិក្សា និងឯកសារសម្រាប់បង្រៀនមិនទាន់ឆ្លើយតបតាមតម្រូវការស្រាវជ្រាវរៀនសូត្ររបស់គ្រូនិងសិស្ស មិនទាន់ផ្លាស់ប្តូរវិធីសាស្រ្តបង្រៀនវិញ្ញាសាមួយចំនួនមិនទាន់បានជឿនលឿន សមស្របនឹងសភាពការណ៍ជាក់ស្តែងក្នុងបច្ចប្បន្ន ។ល។ អំពីវិធីសាស្រ្ដ បណ្តាតំណាងមានយោបល់ជាច្រើនជុំវិញបញ្ហា៖ គប្បីបង្កើតគណៈកម្មាធិការអធិការកិច្ចពុទ្ធិកសិក្សាបឋមភូមិ‑ទុតិយភូមិ បន្តការផ្លាស់ប្តូរវិធីសាស្រ្តបង្រៀន ត្រូវវិនិច្ឆ័យម៉ឹងម៉ាត់ចំពោះគ្រូបង្រៀននិងសិស្ស អង្គនិងរូបណាដែលបំពានច្បាប់សាលានិងច្បាប់វត្ត។ល។
ព្រះឧបជ្ឈាយ៍ថាច់សុខសាន្តមានព្រះថេរដីកាក្នុងអង្គសន្និបាត។
បញ្ចប់អង្គសិន្និបាត ព្រះឧបជ្ឈាយ៍ ថាច់សុខសាន្ត និងព្រះឧបជ្ឈាយ៍ ថាច់អងបានកំណត់ត្រាយោបល់របស់តំណាងគ្រប់អង្គនិងរូបបានគបវាល់យ៉ាងសមស្របនិងមានប្រយោជន៍ជាក់ស្តែងចំពោះពុទ្ធិកសិក្សារបស់ខេត្តក្នុងពេលបច្ចុប្បន្ន។ ឆ្លងតាមរយៈនោះ គណៈកម្មាធិការពុទ្ធិកសិក្សាខេត្ត នឹងបន្តការកសាងប្រព័ន្ធពុទ្ធិកសិក្សាក្នុងខេត្តឲ្យបានសមស្របជាងទៀត។ ព្រះឧបជ្ឈាយ៍បានបញ្ជាក់ថា៖ វិស័យពុទ្ធិកសិក្សានិយាយរួម ពុទ្ធិកសិក្សារបស់ខេត្តនិយាយដោយឡែក មានទិសដៅអប់រំលក្ខណៈសម្បត្តិរបស់ព្រះសង្ឃឲ្យបានថ្លៃថ្នូរ អប់រំពុទ្ធបរិស័ទប្រកបដោយសុចរិតធម៌ក្នុងសម័យសមាហរណកម្ម។ ដូច្នេះក្នុងការផ្លាស់ប្តូរវិធីសាស្ត្របង្រៀនក៏ដូចជា ផ្លាស់ប្តូរវិញ្ញាសាថ្មីសម្រាប់ពុទ្ធិកសិក្សាគប្បីស្វែងយល់ឲ្យបានច្បាស់លាស់។ បណ្តាវិញ្ញាសាយកមកបង្រៀននិងរៀនក្នុងពុទ្ធិកសិក្សាត្រូវធានាឲ្យបានជឿនលឿនទាន់សម័យផង ត្រូវធានាការអប់រំប្រកបដោយសច្ចធម៌តាមប្រពៃណីពុទ្ធសាសនាផង ដើម្បីជំនួយឲ្យព្រះសង្ឃ និងពុទ្ធបរិស័ទរៀនសូត្របានល្អតាមមាគ៌ាពុទ្ធសាសនានិងចំណេះដឹងផ្សេងៗក្នុងបច្ចុប្បន្ន៕
ដំណឹង‑រូបថត៖ សុជា