អនុវត្តកម្មវិធី “ដំណក់ទឹកដោះសម្រាប់ប្អូន” កាលពីថ្ងៃទី ១០ សីហា សម្ព័ន្ធយុវជនសាលាមហាវិទ្យាល័យត្រាវិញ ចាត់តាំងជូនទឹកដោះ ១.០៤៨ ធុង (ជាង ៥០. ០០០ បំពង់) ដល់កុមារ មានស្ថានភាពលំបាក កុមាររងឥទ្ធិពល ព្រោះជំងឺកូវីដ-១៩ ជាង ២.០០០ រូប នៅលើភូមិសាស្រ្តខេត្ត ។ អញ្ជើញចូលរួមសកម្មភាពជូនទឹកដោះនៅបណ្តាមូលដ្ឋានមានបណ្ឌិត ង្វៀងមិញ ហ្វា ចាងហ្វាងរងសាលាមហាវិទ្យាល័យត្រាវិញ។
ចំណែកទឹកដោះទាំងនោះ បានសម្ព័ន្ធយុវជនសាលាមហាវិទ្យាល័យយកទៅជូនដល់សម្ព័ន្ធយុវជន បណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុង និងគណៈកម្មាធិការប្រជាជនបណ្តាឃុំតំបន់ចត្តាឡីស័កព្រោះជំងឺកូវីដ-១៩។ ជូនស្រុកយ្វៀងហាយ ៦៤១ ធុង ស្រុកថ្កូវ ១៤៦ ធុង។
បានដឹងថា៖ ថវិកាអនុវត្តកម្មវិធី “ដំណក់ទឹកដោះ សម្រាប់ប្អូន” បានមកពីការចូលរួមវិភាគទានរបស់សប្បុរជន គ្រូបង្រៀន និស្សិតសាលាមហាវិទ្យាល័យត្រាវិញ។ ឆ្លងតាមរយៈនោះ រួមចំណែកជួយចែករំលែកទុក្ខលំបាកជាមួយរដ្ឋអំណាចមូលដ្ឋាននិងបណ្តាគ្រួសារនៅក្នុងតំ បន់ចត្តាឡីស័ក ទន្ទឹមនឹងនោះ បង្ហាញឲ្យឃើញយកចិត្តទុកដាក់ចំពោះកុមារត្រូវរងឥទ្ធិពលដោយ សារអាសន្នរោគ៕
ប្រែសម្រួល៖ ថាច់ហៀង