កាលពីថ្ងៃទី ១៩ ឧសភា សាខាសម្ព័ន្ធយុវជននគរបាលស្រុកថ្កូវចាត់តាំងជូនអំណោយដល់គ្រួសារក្រីក្រ ២០០ គ្រួនៅបណ្ដាឃុំ៖ ដាយអាង ថាញ់ស៊ើង គីមស៊ើង និងហាមយ៉ាង។
គ្រួសារនីមួយៗបានទទួលអំណោយ ០១ ចំណែកតម្លៃ ៣០០.០០០ ដុង រួមមាន៖ អង្ករ ០៥ គីឡូក្រាម ម៉ី ០១ ធុង ស្ករ ប៊ីចេង ប្រេងចម្អិន ទឹកស៊ីអីវ របាំងមុខ និងទឹកលាងដៃរម្ងាប់មេរោគបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩។ សរុបតម្លៃនៃអំណោយទាំងអស់ ៦០ លានដុង អាស្រ័យសាខាសម្ព័ន្ធយុវជននគរបាលស្រុកថ្កូវចលនាសប្បុរសជន កាវម៉ាយអៀងញឺ ម្ចាស់អាគារបុរាណដាយអាងឧបត្ថម្ភ។ ឆ្លងតាមរយៈនោះ បានជួយឲ្យគ្រួសារក្រីក្រទាំងនោះមានលក្ខណៈឆ្លងកាត់ការលំបាកឈានឡើងក្នុងជីវភាព បំផុតក្នុងខណៈដែលមហាសន្នរោគជំងឺកូវីដ-១៩ កំពុងរាតត្បាតយ៉ាងស្មុគស្មាញ បណ្តាលជះឥទ្ធិពលដល់ជីវភាពរបស់ប្រជាជន៕
តំណាងសាខាសម្ព័ន្ធយុវជនជូនអំណោយដល់គ្រួសារក្រីក្រ។ ខាក់លឿង-តឹងង៉ុក