កាលពីថ្ងៃទី ២១ មេសា គណៈប្រតិបត្ដិការសម្ព័ន្ធយុវជនសាលាវិទ្យាល័យឡុងហ៊ីប (ឃុំឡុងហ៊ីប ស្រុកថ្កូវ) ចាត់តាំងទៅសួរសុខទុក្ខ ជូនអំណោយនិងឧបត្ថម្ភសិស្សក្រីក្រគឺប្អូនវ៉ធីហុងហ្វី នៅភូមិយ៉ុងកាវ ឃុំង៉ុកបៀង (ស្រុកថ្កូវ)ជាសិស្សថ្នាក់ទី ១២១ សាលាវិទ្យាល័យឡុងហ៊ីប ប្អូនជាសិស្សពូកែ ស្ថិតក្នុងក្របខ័ណ្ឌគ្រួសារក្រីក្រ មានជំងឺបេះដូងត្រូវវះកាត់ព្យាបាល។ ពីប្រភពមូលនិធិរបស់កម្មវិធី” បំភ្លឺសេចក្ដីប្រាថ្នា” របស់សាលារៀន អាស្រ័យដោយសម្ព័ន្ធយុវជនសាលាបង្កើតនិងចលនាបណ្ដាសប្បុរសជន សមូហភាពកម្មាភិបាល គ្រូបង្រៀន និងសិស្សានុសិស្សរបស់សាលារួមវិភាគទាន។ សម្ព័ន្ធយុវជនសាលាបានឧបត្ថម្ភទឹកប្រាក់ ១៩,៧ លានដុង សមាគមគាំពារជនពិការនិងអ្នករងគ្រោះជាតិពុលDioxinខេត្តឧបត្ថម្ភ ០៣ លានដុង គណៈកម្មាធិការប្រជាជនឃុំឧបត្ថម្ភ ៥០០.០០០ ដុង សម្ព័ន្ធយុវជនឃុំង៉ុកបៀងជូនអំណោយមួយចំណែករួមមានអង្ករ ១០ គីឡូក្រាមនិងរួមជាមួយសម្ភារប្រើប្រាស់ផ្សេងៗទៀតមានតម្លៃ ៣០០.០០០ ដុង។ សរុបទឹកប្រាក់និងអំណោយឧបត្ថម្ភឲ្យប្អូនរួមទាំងអស់ ២៣,៥ លានដុង។ ឆ្លងតាមនេះ ដើម្បីបង្កលក្ខណៈឲ្យគ្រួសារថែទាំសុខភាពប្អូនឲ្យបានល្អ ជាពិសេសក្នុងរយៈពេលទៅពិនិត្យជំងឺលើកក្រោយ ជួយឲ្យប្អូនឆាប់បានជាសះស្បើយ បន្ដការរៀនសូត្រ អនុវត្តសម្រេចបំណងប្រាថា្នរបស់ខ្លួន៕
ពិធីប្រគល់ជូនប្រាក់ដល់សិស្សក្រីក្រ។ ខាក់លឿង-លឺវវូ