អនុវត្តសកម្មភាពជ្រោមជ្រែង “ខែពលករ-ខែសកម្មភាពអំពីសុវត្ថិភាព អនាម័យពលកម្ម” ឆ្នាំ ២០២១ កាលពី ថ្ងៃទី ១១ ឧសភា សហជីពមូលដ្ឋានក្រុមហ៊ុនអគ្គិសនីត្រាវិញ អាស្រ័យដោយ លោកដាំងហ្វីហ្វាង អនុប្រធាន សហជីពក្រុមហ៊ុនធ្វើជាប្រធានក្រុមរួមជាមួយសមាជិកអញ្ជើញទៅសួរសុខទុក្ខនិងជូនអំណោយដល់គ្រួសារកម្មាភិបាល កម្មករ បុគ្គលិក ២៣ នាក់ ត្រូវគ្រោះ ថ្នាក់ពលកម្ម គ្រោះថ្នាក់ចរាចរណ៍ មានស្ថានភាពលំបាក ជាមួយទឹកប្រាក់ ៨,៩ ពាន់លានដុង។ នេះជាសកម្មភាពប្រចាំឆ្នាំមានអត្ថន័យយ៉ាងជ្រាលជ្រៅសំដៅបង្ហាញឲ្យឃើញការយកចិត្តទុកដាក់លើក ទឹកចិត្តរបស់ក្រុមហ៊ុនអគ្គិសនីត្រាវិញចំពោះគ្រួសារកម្មករមានស្ថានភាពលំបាក ។ ថ្វីត្បិតចំនួន ប្រាក់មិនច្រើន ប៉ុន្តែនេះជាប្រភពជំរុញទឹកចិត្តឲ្យគ្រួសារកម្មាភិបាល កម្មករ បុគ្គលិកមានស្មារតីរួម ជាមួយក្រុមហ៊ុនអនុវត្តសម្រេចកម្រិតផែនការផលិតអាជីវកម្ម។
លោកដាំងហ្វីហ្វាងសួរសុខទុក្ខជូនអំណោយដល់គ្រួសារលោកង្វៀងតឹងធ្វឹង។ រូបថត៖ ក្វឹកត្វឹង
បានដឹងថា ក្រៅពីចំនួនប្រាក់ដែលសហជីពក្រុមហ៊ុនអគ្គិសនីត្រាវិញបានឧបត្ថម្ភនោះ សហជីព អគ្គក្រុមហ៊ុនអគ្គិសនីភាគខាងត្បូងក៏បានឧបត្ថម្ភបន្ថែមចំពោះករណីគ្រួសារលោកង្វៀងតឹងធ្វឹង ១,៥ លានដុង៕
ក្វឹកត្វឹង-ថាច់ហ្វាង