សាខាបក្សភូមិកោះទន្លាប់ ឃុំតឹងហ៊ីប ស្រុកថ្កូវ មានបក្ខជន ២១ នាក់(បក្ខជនជាជនជាតិ ខ្មែរ ១៤ នាក់)។ អនុវត្តសារាចរលេខ ០៥ របស់ការិយាល័យនយោបាយ “ស្តីពីជំរុញមាំ ការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ” រយៈពេល ៥ ឆ្នាំ កន្លង សាខាបក្សបំផុសចលនាបក្ខជនចូលរួមជាមួយទម្រង់ នាំមកប្រសិទ្ធភាពជាក់ស្តែង ជាច្រើនជួយដល់គ្រួសារក្រីក្រនៅក្នុងភូមិ។
ទម្រង់ “ចិញ្ចឹមជ្រូកដី” បានបង្កើតឡើងនៅឆ្នាំ ២០១៨ មានបក្ខជន ១៥ នាក់ចូលរួម ជារៀងរាល់ខែ បក្ខជនម្នាក់ៗរួមគបវាល់ប្រាក់ ១០.០០០ ដុង បង្កប្រភពមូលនិធិទៅសួរសុខទុក្ខបក្ខជនក្នុងភូមិពេលឈឺថ្កាត់។ រយៈពេល ៣ ឆ្នាំកន្លង បណ្តាសមាជិករួមបំពេញបានទឹកប្រាក់ ៥,៤ លានដុង ទៅសួរសុខទុក្ខបក្ខជនឈឺថ្កាត់ ២១ នាក់។ ទម្រង់ “ដងផ្លូវអំពូលភ្លើង” សាខាបក្សផ្សព្វផ្សាយដល់បក្ខជន និងប្រជាជនក្នុងភូមិរួមបំពេញជាទឹកប្រាក់បាន ៣៥ លានដុង ធ្វើបង្គោលទង់ ៤០ ដើមភ្ជាប់ដោយអំពូលភ្លើងលើផ្លូវទ្រូងក្នុងភូមិ។ ទម្រង់ “ហ៊ុនទុនឲ្យខ្ចីបង្វិលជុំ” របស់សមាជិកសាខាសមាគមអតីតយុទ្ធជនភូមិ ១៤ នាក់ ម្នាក់ៗក្នុងមួយខែៗគបប្រាក់ ២០០.០០០ ដុង សរុបទឹកប្រាក់គបបានរាល់ខែ ២,៨ លានដុង ឱ្យសមាជិកខ្ចីបង្វិលជុំសម្រាប់ពង្រីកសេដ្ឋកិច្ច ប្រកបការងារលក់ដូរ។
ទន្ទឹមនឹងនោះ សាខាបក្សបំផុសចលនាបក្ខជន និងប្រជជនសកម្មអនុវត្តសារាចរលេខ ១៥-CT/TU ចុះថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០១៦ របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត “ស្តីពីបង្កើនការងារគ្រប់គ្រងសណ្តាប់ធ្នាប់សាងសង់ និងអនាម័យបរិស្ថាននៅតាមបណ្តាទីផ្សារ តំបន់អាសយជន ក្នុងសកម្មភាពផលិត ធ្វើអាជីវកម្ម សេវាកម្មលើភូមិសាស្រ្តខេត្តត្រាវិញ” បានចំនួន ៦០ លើក មានគ្រួសារ ៣៦ គ្រួនៅសងខាងផ្លូវចូលទៅក្នុងភូមិចុះឈ្មោះកសាងរបង មានគ្រួសារ ២១២/២៣៣ គ្រួចុះឈ្មោះកសាងគ្រួសារវប្បធម៌ ជន បទថ្មី។ មានគ្រួសារ ២៣៣ គ្រួចូលរួមអនុវត្តចលនាកសិករល្អ ៣ យ៉ាង។ សមាជិកសាខាសមាគមជំរុញការសិក្សាភូមិកសាងទម្រង់សហគមន៍រៀនសូត្រ។ គិតមកទល់ពេលនេះ ទូទាំង ភូមិមានវង្សត្រកូលរៀនសូត្រ ៣ ត្រកូល គ្រួសារ ១៤៦ គ្រួបានទទួលស្គាល់គ្រួសាររៀនសូត្រឆ្នើមរយៈពេល ៥ ឆ្នាំបន្តបន្ទាប់។
ក្រៅពីនោះ រយៈពេល ៥ ឆ្នាំកន្លង សាខាបក្ស គណៈកម្មការប្រជាជនភូមិបំផុសចលនា សប្បុរសជនឧបត្ថម្ភកសាងស្ពានជនបទបានចំនួន ៣ ខ្នង សរុបតម្លៃ ៦២០ លានដុង ក្នុង នោះប្រជាជនរួមវិភាគទាន ២៥ លានដុង។ បំផុសចលនាបានអំណោយ ៦៥៤ ចំណែក សៀវភៅ ៧.០០០ ក្បាល ជូនដល់សិស្ស គ្រួសារក្រីក្រ ជិតក្រក្នុងភូមិ៕
ប្រែសម្រួល៖ ថាច់សម្បត្តិ