ក្នុងបណ្តាឆ្នាំកន្លង យោងលើរបៀបផ្សព្វផ្សាយទទួលបានលទ្ធផលនោះ ទម្រង់“សមាគមនិស្សិតមានការងារធ្វើ ឧបត្ថម្ភសិស្សក្រលំបាក” របស់សាខាបក្សភូមិអុងសៃ ឃុំតឹបង៉ាយ ស្រុកទីវកឹង បានឧបត្ថម្ភទាន់ពេលដល់បណ្តាសិស្សដែលមានស្ថានភាពក្រលំបាកបានបន្តការសិក្សា។ នេះជាទម្រង់មួយក្នុងចំណោមទម្រង់រៀនសូត្រ និងធ្វើតាមសតិ អារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ” កំពុងបានពង្រីកទូលាយនៅមូលដ្ឋាន។
លេខាសាខាបក្សភូមិ(ខាងស្តាំ)សំណេះសំណាលជាមួយលោកដងហ៊ុងខូយ។
បច្ចុប្បន្នភូមិអុងសៃមានគ្រួសារប្រជាជន ៣៥៨ គ្រួ (ក្នុងនោះជនរួមជាតិខ្មែរស្រូបយកអត្រាជាង ៥០%) មានបក្ខជន ៤០ នាក់ គ្រួសាក្រីក្រ ០៤ គ្រួ ភូមិសម្រេចសម្បទាឧត្តានកម្មមធ្យមសិក្សា អត្រាសិស្សទៅរៀនសម្រេច ១០០%។ លោកដាំងវ៉ាំងយ៉ែ លេខាសាខាបក្សភូមិអុងសៃបានឲ្យដឹង៖ ពេលរំលឹកដល់ទម្រង់ “សមាគមនិស្សិតមានការងារធ្វើឧបត្ថម្ភសិស្សក្រលំបាក” ជាបឋមត្រូវរំលឹកដល់លោកមាដងហ៊ុងខូយ ជាប្រធានសាខាសមាគមអតីតយុទ្ធជនភូមិអុងសៃ និងជាអតីតលេខាសាខាបក្សភូមិរយៈកាលជាង ១០ ឆ្នាំ។ ហេតុនោះលោកមាបានក្តាប់ច្បាស់ស្ថានភាពរបស់គ្រួសារនីមួយៗ ជាពិសេសគឺគ្រួសារក្រីក្រ គ្រួសារមានស្ថានភាពក្រលំបាក ប៉ុន្តែមានកូនចៅសង្វាតរៀនសូត្រ ដើម្បីលោកមារកវិធីឧបត្ថម្ភទាន់ពេល។
កាលពីឆ្នាំ ២០០០-២០០៥ ជីវភាពរបស់បណ្តាគ្រួសារនៅភូមិអុងសៃនៅជួបការលំបាកពេក ប្រជាជនត្រូវពឹងផ្អែកលើការផលិតកសិកម្ម ប្រកបមុខរបរស៊ីឈ្នួលនៅទីឆ្ងាយដើម្បីជីវភាព អត្រាគ្រួសារក្រីក្រនៅខ្ពស់។ ហេតុនោះ ជះឥទ្ធិពលដល់ការសិក្សារបស់សិស្ស មានសិស្សមួយចំនួនត្រូវឈប់រៀនពាក់កណ្តាលការដើម្បីទៅរកទទួលទានជាមួយគ្រួសារនៅទីឆ្ងាយ មានសិស្សខ្លះអាស្រ័យស្ថានភាពលំបាករស់នៅជាមួយលោកយាយលោកតាហេតុនោះហើយការសិក្សាក៏មិនសូវបានចាប់អារម្មណ៍ផងដែរ។ល។
លោកមាដងហ៊ុងខូយ ប្រធានសាខាសមាគមអតីតយុទ្ធជនភូមិអុងសៃបានឲ្យដឹង៖ ដូចជាបណ្តាមូលដ្ឋានដទៃនៅក្នុងខេត្តដែរ ជារៀងរាល់ឆ្នាំពេលឈានចូលរដូវបវេសនកាលឆ្នាំសិក្សាថ្មីថ្មី មានបណ្តាសប្បុរសជនជាច្រើនមកកាន់សាលារៀនឧបត្ថម្ភសៀវភៅពុម្ព សំពៀត សម្លៀកបំពាក់ដល់សិស្សក្រីក្រ។ ខ្ញុំគិតថា គេបំផុសចលនាបានដើម្បីឧបត្ថម្ភឲ្យប្រជាជនយើង ហេតុម្តេចភូមិយើងមិនបំផុសចលនាដូចគេបានធ្វើ? ផ្តើមពីនោះ ខ្ញុំបានបំផុសចលនាចូលរួមគបវាល់ក្នុងមូលនិធិជំរុញការសិក្សារបស់ភូមិ។ ខ្ញុំគិតឃើញដល់បណ្តាកុលបុត្ររបស់មាតុភូមិអុងសៃដែលបានសិក្សានិងទទួលជោគជ័យក្នុងការងារធ្វើ ហើយមានបំណងចលនាពួកគេចូលរួមវិភាគទានដើម្បីឧបត្ថម្ភដល់សិស្សក្រីក្រ។
ឆ្នាំ ២០១៣ ជាឆ្នាំដំបូងអនុវត្តទម្រង់នេះ សាខាបក្សភូមិអុងសៃបំផុសចលនាបាន ១៥ នាក់គបវាល់ទឹកប្រាក់ ១,៥ លានដុង។ ឆ្នាំដំបូងអនុវត្តអាស្រ័យមិនកំណត់ចំនួនប្រាក់គបវាល់ ហេតុនេះសប្បុរសជនម្នាក់ៗគបវាល់តាមលក្ខណៈរបស់ខ្លួន។ ប្រាក់ដែលទទួលបាន សាខាបក្សភូមិប្រគល់ឲ្យសាលាបឋមសិក្សាតឹបង៉ាយ(អា) ដើម្បីឧបត្ថម្ភដល់សិស្សក្រីក្រ។ ចាប់តាំងពីពេលនោះ ទម្រង់បានរក្សាមកដល់បច្ចុប្បន្ន។ ដល់ឆ្នាំ ២០១៥នាឱកាសពិធីជួបជុំអតីតនិស្សិតរបស់ភូមិអំណរបុណ្យតេត បណ្តាសមាជិករបស់ទម្រង់បានឯកភាពកម្រិតគបវាល់ក្នុងមួយឆ្នាំសមាជិកម្នាក់ៗគបវាល់ ២០០.០០០ ដុង ហើយពេលនោះ សមាជិកកើនឡើងបាន ២៥ នាក់។
ទម្រង់បានរក្សាមកដល់ពេលនេះមានរយៈកាលជាង ៨ ឆ្នាំ បច្ចុប្បន្នមានសមាជិក ៣២ នាក់គបវាល់ប្រាក់បាន ៦,៤ លានដុង។ តាមការគ្រោងទុក ដល់ឆ្នាំសិក្សា ២០២១-២០២២ សាខាបក្សភូមិនឹងជូនអាហារូបករណ៍ដល់សិស្សបឋមសិក្សា និងបើកទូលាយដល់ថ្នាក់អនុវិទ្យាល័យ។ សិស្សម្នាក់ៗបានឧបត្ថម្ភប្រាក់ សៀវភៅ សម្លៀកបំពាក់ ស្មើនឹងប្រាក់ ៤០០.០០០ ដុង។
លោកត្រឹងតុងស្វឹងញ៉ា អនុលេខាប្រចាំការគណៈកម្មាធិការបក្សឃុំតឹបង៉ាយបានឲ្យដឹង៖ រៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ បក្ខភាគឃុំបានបំផុសចលនាដល់បក្ខជន និងបណ្តាសាខាបក្សធ្វើលិខិតសន្យារៀនសូត្រ និងធ្វើតាមអ៊ំហូ។ សាខាបក្សនីមួយៗចុះឈ្មោះអនុវត្តទម្រង់មួយជាក់ស្តែង ឆ្លងតាមការត្រួតពិនិត្យ វាយតម្លៃ បក្ខភាគឃុំឯកភាពទម្រង់ “សមាគមនិស្សិតមានការងារធ្វើឧបត្ថម្ភសិស្សក្រលំបាក” របស់សាខាបក្សភូមិអុងសៃកំពុងពង្រីកប្រសិទ្ធភាព ម៉្លោះហើយជំរុញទឹកចិត្តពង្រីកទម្រង់នេះនៅបណ្តាសាខាបក្សភូមិដទៃនៅលើភូមិសាស្រ្ដឃុំ៕
អត្ថបទ-រូបថត៖ សុខា