កាលពីថ្ងៃទី ២៧ កក្កដា ក្រោយពេលបានទទួលរួច គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម និងសម្ព័ន្ធពលករស្រុកទីវកឹងក៏បានផ្តល់ជូននំពងទា និងនំប័ង ៦២ ធុងដោយមាននំចំ នួន ៣.៧២០ នំដល់កងកម្លាំងគ្រប់គ្រង ប្រចាំនៅតំបន់ចត្តាឡីស័កប្រមូលផ្តុំនៅមជ្ឈមណ្ឌលវប្បធម៌-ព័ត៌មាននិងកីឡាស្រុកសម្រាប់ចែកឲ្យអ្នកដែលកំពុងធ្វើចត្តាឡីស័កប្រមូលផ្តុំ។ នំទាំងនេះ អាស្រ័យដោយអគ្គក្រុមហ៊ុន TBS Group ទីរួមផ្សារយីអាង ខេត្តបិញយឿងឧបត្ថម្ភ។
អគ្គក្រុមហ៊ុន TBS Group ជូនបរិក្ខាភ័ណ្ឌដល់កងកម្លាំងគ្រប់គ្រង ប្រចាំនៅតំបន់ចត្តាឡីស័ក។ រូបថត៖ ថាញ់ក្វាង
បានដឹងថា បច្ចុប្បន្ននេះ ស្រុកទីវកឹងនៅមានករណី F1 ចំនួន ៣៧៩ នាក់កំពុងធ្វើចត្តាឡីស័ក ប្រមូលផ្ដុំនៅ ០៦ កន្លែងលើភូមិសាស្រ្តស្រុកគឺ៖ មជ្ឈមណ្ឌលវប្បធម៌-ព័ត៌មាននិងកីឡាស្រុក ដំណាក់សុខាភិបាលទីប្រជុំជនស្រុកទីវកឹង សាលាសកលជនជាតិអន្តេវាសិកអនុវិទ្យាល័យ-វិទ្យាល័យទីវកឹង សាលាមត្តេយ្យភូកឹង សាលាមត្តេយ្យឡុងថើយនិងអាគារសម្រាប់កម្មករនៃសហ គ្រាសច្នៃត្រីប្រាទីប្រជុំជនកូវក្វាង។
ថ្វីត្បិតអំណោយមិនច្រើន ប៉ុន្តែផ្ទុកនូវក្តីអាណិតស្រឡាញ់ ចែករំលែកដល់សហគមន៍គ្រាមាន អាសន្ន ជាពិសេសក្នុងពេលដែលជំងឺកូវីដ-១៩ កំពុងរីករាលដាលស្មុគស្មាញដូចបច្ចុប្បន្ននេះ ៕ ថាញ់ក្វាង-ថាច់ហៀង