កាលពីថ្ងៃទី ០១ ខែសីហា អង្គការសម្ព័ន្ធយុវជនស្រុកថ្កូវបង្កើតក្រុមយុវជនស្ម័គ្រចិត្តជួយឧបត្ថម្ភដល់ប្រជាជនជួបការលំបាកនៅបណ្ដាភូមិសាស្រ្តដែលត្រូវហ៊ុមព័ទ្ធ ចត្តាឡីស័កគម្លាតសង្គម។ ក្រុមរួមមានសមាជិក ២០ រូប អាស្រ័យដោយបងតាំងតុងចឹង លេខាសម្ព័ន្ធយុវជនស្រុក ធ្វើជាប្រធាន បងស្រីត្រឹងធីង៉ុកហឹង អនុលេខាសម្ព័ន្ធយុវជនស្រុកធ្វើជាអនុប្រធាន និងបងស្រី ហុងធីម៉ីលឿង សមាជិកាគណៈប្រតិបត្តិការសម្ព័ន្ធយុវជនស្រុកធ្វើជាសមាជិការប្រចាំការ បណ្ដាលេខាអង្គការសម្ព័ន្ធយុវជនឃុំ ទីប្រជុំជនធ្វើជាសមាជិក។
ភារកិច្ចរបស់សមាជិកក្រុមគឺឧបត្ថម្ភជញ្ជូនគ្រឿងឧបភោគ សម្ភារសុខាភិបាល ថែទាំដល់អ្នកមានវ័យចាស់អនាថា គ្រួសារគោលនយោបាយមានស្ថានភាពលំបាកនៅ ១៧/១៧ ឃុំ ទីប្រជុំជនលើភូមិសាស្រ្តស្រុកក្នុងរយៈពេលអនុវត្តសារាចរលេខ ១៦/CT-TTg របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល និងសារាចរលេខ ១០/CT-UBND របស់ប្រធានគណៈកម្មាធិការប្រជាជនខេត្ត។ បណ្ដាសមាជិករបស់ក្រុមទទួល និងអនុវត្តសកម្មភាពឧបត្ថម្ភ ០៣ ថ្ងៃក្នុងមួយសប្ដាហ៍ (ថ្ងៃចន្ទ ថ្ងៃពុធ និងថ្ងៃសៅរ៍)៕
ថាច់ហ្វាង