ប៉ុន្មានឆ្នាំជិតៗនេះមានពលករជាច្រើនស្នើគាំពារ សង្គមខេត្តឲ្យវិភាគ ពិគ្រោះជូន ពលករជ្រើសការវាល់បន្ថែម គាំពារសង្គមស្ម័គ្រចិត្តដើម្បីគ្រប់ពេលវេលាទទួល បៀវត្សចូលនិវត្តន៍ភ្លាមឬក៏ជ្រើសការទទួលគាំពារសង្គមតែមួយលើក តើទទួល របបមួយណាមានផលប្រយោជន៍ដល់អ្នកចូលរួម?។ បញ្ហានេះ សូមលើកឡើង ករណីជាក់ ស្ដែងមួយមកបញ្ជាក់ដើម្បីឲ្យអ្នកចូលរួមឃើញច្បាស់សិទ្ធិនិងផលប្រយោជន៍នៃការទទួលរួចសម្រេចចិត្តជ្រើសរើសសមស្របសំដៅលំនឹងជីវភាពយូរអង្វែងសម្រាប់ខ្លួន។
លោកដាំងវុាំង ស. កើតឆ្នាំ ១៩៦០ ចូលរួមគាំពារសង្គមដល់ខែធ្នូឆ្នាំ ២០២០ គម្រប់ ១៦ ឆ្នាំ ០៥ ខែ បៀវត្សមធ្យមប្រមាណ ០៤ លានដុង ក្នុងមួយខែ។ ប្រសិនបើលោក ស. ជ្រើសយកការវាល់គាំពារសង្គមមួយលើកឲ្យបណ្ដាឆ្នាំ ដែលនៅខ្វះ ដើម្បីបានទទួលបៀវត្សចូលនិវត្តន៍បន្ទាប់ ពីខែដែលវាល់នោះ លោក ស. ត្រូវវាល់មួយលើក ឲ្យ ៤៣ ខែជាមួយចំនួនប្រាក់ប្រហាក់ប្រហែល ៤៥ លានដុង។ ឧទាហរណ៍ ប្រសិនបើលោក ស. វាល់ចំនួនប្រាក់នេះក្នុងខែមីនាឆ្នាំ ២០២១ គឺលោក ស. នឹងបានទទួលបៀវត្សចូលនិវត្តន៍ចាប់ពីខែមេសាឆ្នាំ ២០២១។ កម្រិតទទួលបៀវត្សចូលនិវត្តន៍ប្រមាណ ១,៩ លានដុងក្នុងមួយខែ។ កម្រិតបៀវត្សចូលនិវត្តន៍ ១,៩ លានដុង ក្នុងមួយខែនេះនឹងបានតម្រែតម្រង់បង្កើនឡើងពេល រដ្ឋាភិបាលតម្រែតម្រង់បៀវត្សចូលនិវត្តន៍និងឧបភោគសោធន។ ចាប់ពីថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២១ ស្របពេលជាមួយគ្នានឹងការទទួលបៀវត្សចូលនិវត្តន៍ លោក ស. នឹងបានផ្ដល់បណ្ណគាំពារសុខាភិបាលដោយមិនគិតថ្លៃទទួល ផលអស់មួយជីវិតជាមួយកម្រិតទទួលផល ៩៥% នៃប្រាក់ចំណាយពិនិត្យព្យាបាលជំងឺត្រូវតាមការ កំណាត់។ ប៉ុន្តែប្រសិនបើលោក ស. ជ្រើសការទទួល គាំពារសង្គមតែមួយលើកចំនួនប្រាក់ដែល លោក ស. ទទួលបាន ប្រមាណ ១១៦ លានដុង។ ប្រៀបធៀបប្រសិនបើលោក ស. ទទួលគាំពារ សង្គមតែមួយលើកបាន ១១៦ លានដុង ស្មើនឹង ការទទួលបៀវត្សចូលនិវត្តន៍ ០៥ ឆ្នាំ (មិនទាន់ គិតដល់ការប្រសិនបើក្នុង ០៥ ឆ្នាំនោះមានការ តម្រែតម្រង់បៀវត្សចូលនិវត្តន៍និងឧបភោគសោធន លោក ស. នឹងទទួលបានប្រាក់ជាង ១១៦ លានដុង) ហើយនឹងបានទទួលបៀវត្សចូលនិវត្តន៍អស់មួយជីវិត ហើយពេលលោក ស. ធ្វើអនិច្ចកម្ម សាច់ញាតិរបស់ លោក ស. បន្តទទួលរបបសម្រាប់ចាត់តាំងបុណ្យសពស្មើនឹងបៀវត្សមូលដ្ឋានចំនួន ១០ ខែនៅពេលធ្វើអនិច្ចកម្ម ហើយនៅទាំងបានទទួលទាំងរបបសម្រាប់ចាត់តាំងបុណ្យសពម្ដងទៀតផង។
ប៉ុន្តែប្រសិនបើលោក ស. ទទួលគាំពារសង្គមតែ មួយលើកក្នុងរយៈពេល ០៥ ដូចបានប្រៀប ធៀបខាងលើ លោក ស. ត្រូវចំណាយប្រាក់ប្រ មាណ ០៥ លានដុងសម្រាប់ទិញបណ្ណគាំពារ សុខាភិបាលតាមរូបភាពគ្រួសារនិងត្រូវចំណាយ ជាង ២០ លានដុងទៀតសម្រាប់ទិញបណ្ណគាំពារសុខាភិបាលពីឆ្នាំទី ០៦ ដល់ពេលលោក ស. មានអាយុគម្រប់ ៨០ ឆ្នាំ ប៉ុន្តែកម្រិតទទួលចំណាយសម្រាប់ពិនិត្យព្យាបាលជំងឺបានតែ ៨០% ពីព្រោះគ្រប់ ៨០ ឆ្នាំ លោក ស. បានផ្ដល់បណ្ណ គាំពារសុខាភិបាលតាមរបបអ្នកមានវ័យចាស់។ ផ្ទុយទៅវិញ ប្រសិនបើទទួលរបបចូលនិវត្តន៍ លោក ស. បានផ្ដល់បណ្ណគាំពារសុខាភិបាល អស់មួយជីវិត តម្លៃបណ្ណស្មើ ៩៥% នៃប្រាក់ ចំណាយ ក្នុងការពិនិត្យព្យាបាលជំងឺនៅតែជាតម្លៃខ្ពស់បំផុដល់អស់ជីវិត។
ព្រោះគោលនយោបាយសុខុមាលភាពសង្គមស្ថិរភាព ធានាឲ្យអ្នកដែលអស់អាយុពលកម្ម មានប្រភពចំណូលលំ នឹងរាល់ ខែគឺបៀវត្សចូល និវត្តន៍ សូមស្នើឲ្យប្រជាជន ពលករគប្បីជ្រើសការវាល់បន្តគាំពារសង្គមដល់ពេលគ្រប់ លក្ខណៈ ទទួលបៀវត្សចូលនិវត្តន៍ដើម្បីដល់ពេលចាស់ជរាមានសុភមង្គលទាំងសុខភាពនិងស្មារតី៕
ប្រែសម្រួល៖ ថាច់ហ្វាង