ឆ្នាំ ២០២០ ការិយាល័យពលកម្ម យុទ្ធជនពិការ និងសង្គមកិច្ចស្រុកកាងឡុង បានសហការជាមួយមជ្ឈមណ្ឌលឧទ្ទេសនាមការងារធ្វើខេត្តត្រាវិញនិងបណ្តាអាជីវកម្មចាត់តាំងពិគ្រោះ និងឧទ្ទេសនាមការងារធ្វើ ០៤ លើក មានពលករ ពលការិនីនៅជនបទជិត ១.២៥០ នាក់ចូលរួម។ ឆ្លងតាមរយៈនោះ ឧទ្ទេសនាមការងារធ្វើដល់ពលករជាង ៦.៣៩០ នាក់ធ្វើការទាំងក្នុងនិងក្រៅខេត្ត (សម្រេចអត្រា ១៧៤% នៃផែនការ) ក្នុងនោះមានពលការិនីជាង ២.៤៨០ នាក់។ របរដែលពលការិនីជ្រើសធ្វើភាគច្រើនគឺកាត់ដេរឧស្សាហកម្ម។
បណ្តាសមាជិកា នារីចូលរួមប្រជុំជីវភាព។
ក្រៅពីនេះការិយាល័យពលកម្ម យុទ្ធជនពិការ និងសង្គមកិច្ចស្រុកនៅទាំងចាត់តាំងផ្សព្វផ្សាយបង្រៀនវិជ្ជាជីវៈពាហិរកសិកម្ម ០៦ ថ្នាក់ជូនពលករនៅជនបទ ១៥៣ នាក់ (ក្នុងនោះមានពលការិនី ៥៤ នាក់)។ កើនចំនួនពលករ ពលការិនីមានការងារធ្វើក្រោយពេលរៀនរបរនៅលើភូមិសាស្រ្តស្រុកបាន ៦៥.១៦២ នាក់ (ពលការិនី ៤៥%) ស្រូបយកអត្រា ៦៨,១៧% បើប្រៀបនឹងពលករពលការិនីក្នុងស្រុក។ ឧទ្ទេសនាមពលករ ១១២ នាក់ ក្នុងនោះមានពលការិនី ២០ នាក់ ទៅធ្វើការនៅបរទេសតាមកាលកំណត់សម្រេច ១៦៥% នៃផែនការ (ប្រទេសជប៉ុន ៩១ នាក់ ប្រទេសតៃវ៉ាន់ ១៥ នាក់ និងប្រទេសផ្សេងៗទៀត ០៦ នាក់)៕
សុជា