ឆ្នាំ ២០២១ អគ្គក្រុមហ៊ុនអគ្គិសនីភាគខាងត្បូងប្រគល់កម្រិតផែនការប្រិតសំចៃអគ្គិសនីឲ្យខេត្តត្រាវិញ ប្រមាណ ២៣,៩៤ លានគីឡូវ៉ាត។ ក្រោយពេលអនុវត្តបាន ០៦ ខែដើមឆ្នាំ ២០២១ ក្រុមហ៊ុនប្រិតសំចៃបាន ១២,៧២ លានគីឡូវ៉ាត សម្រេច ១០៥,០១% ប្រៀបជាមួយផែនការ ០៦ ខែដើមឆ្នាំ ២០២១ និងសម្រេច ៥២,១២% ប្រៀប ជាមួយផែនការដែលអគ្គក្រុមហ៊ុនអគ្គិសនីភាគ ខាងត្បូងប្រគល់ឲ្យក្នុងទូទាំងឆ្នាំ ២០២១។ ក្នុង នោះ បណ្ដាភាគចំណែកសុទ្ធសឹងប្រិតសំចៃប្រៀប ជាមួយរយៈពេលដូចគ្នានៃឆ្នាំកន្លង។ តួលេខអនុវត្តរបស់ភាគចំណែកនីមួយៗគឺ៖ អុជបំភ្លឺសា ធារណៈ ៩៩.៥៣០ គីឡូវ៉ាត ស្ថាប័នរដ្ឋបាលបុព្វ ហេតុ ៣៤០.៩៦៧ គីឡូវ៉ាត ប្រើក្នុងការប្រជុំជីវ ភាព ធ្វើអាជីវកម្ម សេវាកម្ម ៧.១៩៣.៧៥០ គីឡូ វ៉ាត អាជីវកម្មផលិត ៥.០៨១.៨២៨ គីឡូវ៉ាត។
សម្រេចបានលទ្ធផលនោះ អាស្រ័យក្រុមហ៊ុន បានដាក់ចេញបណ្ដាវិធីសាស្រ្ត៖ ផ្សព្វផ្សាយការចុះកិច្ចសន្យាសហការជាមួយមជ្ឈមណ្ឌលវប្បធម៌ ព័ត៌មាន និងកីឡាបណ្ដាស្រុក ទីផ្សាររួមខេត្ត ក្រុងផ្សព្វផ្សាយអំពីការប្រិតសំចៃអគ្គិសនីសុវត្ថិភាព ទូទាត់ប្រាក់អគ្គិសនីដោយមិនប្រើប្រាក់មុខ និងផ្សព្វផ្សាយសេវាអតិថិជន (ផ្សាយសំឡេងក្នុង មួយសប្ដាហ៍ ០៣ ដង) អនុវត្តបណ្ដាសកម្មភាព ផ្សព្វផ្សាយជ្រោមជ្រែងយុទ្ធសាស្រ្តម៉ោងផែនដី ឆ្នាំ ២០២១ សហការជាមួយកាសែតត្រាវិញ ស្ថានីយវិទ្យុទូរទស្សន៍ត្រាវិញសម្ភាសន៍អតិថិជន ដែលប្រើអគ្គិសនីប្រិតសំចៃ មានប្រសិទ្ធភាពទន្ទឹម នឹងនោះ ប្រកាសព្រមានរដ្ឋអំណាចមូលដ្ឋានអំពីករណីមិនឲ្យបង្ហោះខ្លែងជិតខ្សែអគ្គិសនី សាងសង់លំ នៅឋាន ដាំដើមឈើក្នុងរបៀងសុវត្ថិភាព អគ្គិសនីតាមសារាចរលេខ ២០/CT-TTg ចុះថ្ងៃ ទី ០៧ ឧសភា ឆ្នាំ ២០២០ របស់នាយករដ្ឋមន្រ្តីនៃ រដ្ឋាភិបាល ជំរុញមាំការងារផ្សព្វផ្សាយប្រើប្រាស់ អគ្គិសនីប្រិតសំចៃ មានប្រសិទ្ធភាព ក្នុងរដូវក្ដៅ ធានាការងាធ្វើអាជីវកម្ម និងសេវាកម្មអតិថិជនដោយរបៀបប្រស្រ័យទំនាក់ទំនងបន្តផ្ទាល់តាម បណ្ដាញ ធានាសុវត្ថិភាពបង្ការទប់ស្កាត់ជំងឺកូវីដ -១៩ ផង បង្កើនប្រសិទ្ធភាពការងារធ្វើអាជីវកម្ម និងសេវាអតិថិជនផង ៕
ហ្វីហ្វាង-ថាច់ហ្វាង