ឆ្នាំ ២០២១ អគ្គក្រុមហ៊ុនអគ្គិសនីភាគខាងត្បូងប្រគល់កម្រិតផែនការប្រិតសំចៃអគ្គិសនីឲ្យខេត្តត្រាវិញប្រមាណ ២៣,៩៤ លានគីឡូវ៉ាត។ ក្រោយពេលអនុវត្តបាន ០៦ ខែដើមឆ្នាំ ២០២១ ក្រុមហ៊ុនប្រិតសំចៃបាន ១២,៧២ លានគីឡូវ៉ាត សម្រេច ១០៥,០១% ប្រៀបជាមួយផែនការ ០៦ ខែដើមឆ្នាំ ២០២១ និងសម្រេច ៥២,១២% ប្រៀបជាមួយផែនការដែលអគ្គក្រុមហ៊ុនអគ្គិសនីភាគខាងត្បូងប្រគល់ឲ្យក្នុងទូទាំងឆ្នាំ ២០២១។ ក្នុងនោះ បណ្ដាភាគចំណែកសុទ្ធសឹងប្រិតសំចៃប្រៀបជាមួយរយៈពេលដូចគ្នានៃឆ្នាំកន្លង។ តួលេខអនុវត្តរបស់ភាគចំណែកនីមួយៗគឺ៖ អុជបំភ្លឺសាធារណៈ ៩៩.៥៣០ គីឡូវ៉ាត ស្ថាប័នរដ្ឋបាលបុព្វហេតុ ៣៤០.៩៦៧ គីឡូវ៉ាត ប្រើក្នុងការប្រជុំជីវភាព ធ្វើអាជីវកម្ម សេវាកម្ម ៧.១៩៣.៧៥០ គីឡូវ៉ាត អាជីវកម្មផលិត ៥.០៨១.៨២៨ គីឡូវ៉ាត។
កម្មករណែនាំប្រជាជនប្រើប្រាស់អគ្គិសនីសុវត្ថិភាព។ រូបថត៖ ហ្វីហ្វាង
សម្រេចបានលទ្ធផលនោះ អាស្រ័យក្រុមហ៊ុនបានដាក់ចេញបណ្ដាវិធីសាស្រ្ត៖ ផ្សព្វផ្សាយការចុះកិច្ចសន្យាសហការជាមួយមជ្ឈមណ្ឌលវប្បធម៌ព័ត៌មាន និងកីឡាបណ្ដាស្រុក ទីផ្សាររួមខេត្ត ក្រុងផ្សព្វផ្សាយអំពីការប្រិតសំចៃអគ្គិសនីសុវត្ថិភាព ទូទាត់ប្រាក់អគ្គិសនីដោយមិនប្រើប្រាក់មុខ និងផ្សព្វផ្សាយសេវាអតិថិជន (ផ្សាយសំឡេងក្នុងមួយសប្ដាហ៍ ០៣ ដង) អនុវត្តបណ្ដាសកម្មភាពផ្សព្វផ្សាយជ្រោមជ្រែងយុទ្ធសាស្រ្តម៉ោងផែនដីឆ្នាំ ២០២១ សហការជាមួយកាសែតត្រាវិញ ស្ថានីយវិទ្យុ-ទូរទស្សន៍ត្រាវិញសម្ភាសន៍អតិថិជនដែលប្រើអគ្គិសនីប្រិតសំចៃមានប្រសិទ្ធភាព ទន្ទឹមនឹងនោះ ប្រកាសព្រមានរដ្ឋអំណាចមូលដ្ឋានអំពីករណីមិនឲ្យបង្ហោះខ្លែងជិតខ្សែអគ្គិសនី សាងសង់លំនៅឋាន ដាំដើមឈើក្នុងរបៀងសុវត្ថិភាពអគ្គិសនី តាមសារាចរលេខ ២០/CT-TTg ចុះថ្ងៃទី ០៧ ឧសភា ឆ្នាំ ២០២០ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ជំរុញមាំការងារផ្សព្វផ្សាយប្រើប្រាស់អគ្គិសនីប្រិតសំចៃមានប្រសិទ្ធភាពក្នុងរដូវក្ដៅ ធានាការងារធ្វើអាជីវកម្ម និងសេវាកម្មអតិថិជនដោយរបៀបប្រាស្រ័យទំនាក់ទំនងបន្តផ្ទាល់តាមបណ្ដាញ ធានាសុវត្ថិភាពបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ផង បង្កើនប្រសិទ្ធភាពការងារធ្វើអាជីវកម្ម និងសេវាអតិថិជនផង៕
ហ្វីហ្វាង-ថាច់ហ្វាង