អនុវត្តសេចក្ដីសម្រេចចិត្តឆ្នាំ ២០២១ ក្នុង ០៦ ខែដើមឆ្នាំ ២០២១ ស្រុកកាងឡុងអនុវត្តសម្រេច និងសម្រេចលើស ១២ កម្រិតផែនការក្នុងចំនួន ២៩ កម្រិតផែនការសេចក្ដីសម្រេចចិត្តឆ្នាំ ក្នុងនោះ មានបណ្ដាកម្រិតផែនការសម្រេចបង្គួរ៖ ប្រមូលថវិកាបាន ៤៩២,១៩៤ ពាន់លានដុង សម្រេច ៧៩,៣៦% នៃផែនការ ចំណាយថវិការបាន ៣៤២,៤១០ ពាន់លានដុង សម្រេច ៥៥,៤៧% ផែនការ។ សរុបតម្លៃផលិតទូទាំងផ្នែកប៉ាន់ស្មានសម្រេច ៥.៤០៩ ពាន់លានដុង សម្រេច ៥១,៣៩%។ គិតមកទល់ពេលនេះ ចំនួនមនុស្សចូលរួមគាំពារសុខាភិបាលនៅលើភូមិសាស្រ្តស្រុកមាន ១៣៣.៨៩១ នាក់ សម្រេចអត្រា ៩០,៦១% ប្រៀបនឹងចំនួនប្រជាជនរបស់ស្រុក សម្រេច ១០៣,៣៤% ផែនការ។ មាន ៣៦.៣៥៥ គ្រួសារប្រើអគ្គិសនី ស្មើ ៩០,៥% ប្រៀបជាមួយចំនួនប្រជាជន សម្រេច ៩៩,៩៥% ផែនការ។ អត្រាគ្រួសារប្រើទឹកស្របអនាម័យសម្រេច ៩៥,៥% ផែនការ។ បង្កការងារធ្វើថ្មីជូនពលករ ២.១១៥ នាក់ សម្រេច ៧០,៨%។ ពង្រីកបក្ខជន ៥៩ រូប សម្រេច ៥៩% ផែនការ។ល។
លោកស្រីហ្វិញធីហាំងង៉ា លេខាគណៈកម្មាធិការបក្សស្រុកកាងឡុងសង្កត់ធ្ងន់ថា៖ ក្នុង ០៦ ខែចុងឆ្នាំ ២០២១ បណ្ដាផ្មែក មូលដ្ឋានយោងតាមសមត្ថកិច្ច ភារកិច្ចបានប្រគល់ឲ្យ ផ្ដុំកម្លាំងជម្នះបណ្ដាចំណុចអន់ខ្សោយក្រោយពេលបានវាយតម្លៃ លទ្ធផលអនុវត្តភារកិច្ច ០៦ ខែដើមឆ្នាំ កំណត់ច្បាស់មូលហេតុ ដាក់ចេញភារកិច្ច វិធីសាស្រ្តរួចចាត់តាំងអនុវត្តដាច់អហង្ការ ក្នុងនោះ ផ្ដុំទៅក្នុងបណ្ដាកម្រិតផែនការដែលសម្រេចទាប កម្រិតផែនការមិនទាន់សម្រេច ពង្រីកតួនាទីទទួលបន្ទុក ឈានមុខ ធ្វើជាគំរូរបស់កម្មាភិបាល បក្ខជន បុគ្គលិក និយោជិតក្នុងការអនុវត្តភារកិច្ចដែលបានប្រគល់ឲ្យ ប្ដេជ្ញាអនុវត្តសម្រេច និងសម្រេចលើសកម្រិតផែនការសេចក្ដីសម្រេចចិត្តឆ្នាំ ២០២១៕
ប្រែសម្រួល៖ ថាច់ហ្វាង