នៅបណ្ដាថ្ងៃនេះ មាមីងខ្មែរនៅលើភូមិសាស្រ្តខេត្តត្រាវិញកំពុងមមាញឹកនឹង ការត្រៀមបម្រុងទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ ទទួលអំណរបុណ្យចូលឆ្នាំថ្មី ឆ្នាំនេះនៅតែរក្សាបាននូវលក្ខណៈអត្តសញ្ញាណវប្បធម៌ជនជាតិ និង ធានាការងារបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩៕
ឆ្នាំ ២០២២ ខេត្តត្រាវិញចាត់តាំងអំណរអនុស្សាវរីយ៍ឆ្នាំទី ៣០ ទិវាបង្កើតខេត្តឡើងវិញ (១៩៩២-២០២២)។ នេះជាព្រឹត្តិការណ៍ សំខាន់ភ្ជាប់ជាមួយការផ្លាស់ថ្មី និងអភិវឌ្ឍន៍រួមរបស់ទូទាំងប្រទេស មានអត្ថន័យចំពោះខេត្តត្រាវិញ ព្រោះជាលើកដំបូងចាប់តាំងពីខេត្តបានបង្កើតឡើងវិញ (ឆ្នាំ១៩០០) រហូតមកទល់ពេលនេះ ឆ្លងកាត់ការលំបាកជា ច្រើនក្នុងប្រវត្តិសាស្រ្តតស៊ូដណ្តើមយកសេរីភាព រួចផុតពីរបបសក្តិភូមិ អាណានិគម ចក្រពត្តិ ឆ្នាំ ១៩៧៥ ខេត្តត្រាវិញរួមជាមួយទូទាំង ប្រទេសរំដោះភាគខាងត្បូងវៀតណាម ឯកភាពជាតិ ដើមឆ្នាំ ១៩៧៦ ត្រាវិញឯកូបនីយកម្មជាមួយខេត្តវិញឡុងជាខេត្តគឺវឡុង រួមជាមួយទូទាំងប្រទេសបញ្ចេញកម្លាំងកសាងសង្គមនិយម និងការពារមាតុភូមិក្នុងលក្ខណៈស្ថានភាពនយោបាយសង្គមលើពិភពលោកកើតឡើងស្មុគស្មាញ មិនអាចប៉ាន់ស្មាន បណ្តាប្រទេសសង្គមនិយមនៅទ្វីបអឺរ៉ុប ខាងកើត និងប្រទេសសូវៀតជួបការលំបាកច្រើនក្នុងមាគ៌ាដឹកនាំ ប្រឈមមុខនឹងការផ្ដួលរំលំ ប្រទេសវៀតណាមត្រូវអាមេរិកបិទខ្ទប់សេដ្ឋកិច្ច សង្រ្គាមនៅព្រំដែននិរតីទិស និងឧត្តរនៃប្រទេសយើងបង្កឲ្យមានការបាត់បង់កើតឡើង អូសអន្លាយច្រើនឆ្នាំ សេដ្ឋកិច្ច សន្តិសុខមាតុប្រទេស សណ្តាប់ធ្នាប់សង្គម ជីវភាពប្រជាជនជួបការលំបាកពន់ពេក។
លទ្ធផលពិនិត្យឡើងវិញគ្រួសារក្រីក្រ គ្រួសារជិតក្រឆ្នាំ ២០២១ តាមអនុក្រឹត្យលេខ ០៧/២០២១/NĐ-CP ចុះថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២១ របស់រដ្ឋាភិបាលកំណត់សម្បទាក្រីក្រពហុសណ្ឋានដំណាក់កាល ២០២១-២០២៥ ស្រុកថ្កូវនៅមានគ្រួសារក្រីក្រ ៤.១៧៦ គ្រួ គ្រួសារជិតក្រ ៣.៩៩៣ គ្រួ។ ក្រៅនោះ តាមលទ្ធផលត្រួតពិនិត្យកម្រិតជីវភាពរបស់ប្រជាជន ក្នុងចំណោម ៣០.៤៤៨ គ្រួសារ មាន ១៣.៦៩៦ គ្រួសារមានកម្រិតជីវភាពមធ្យម ១៥.៧៦០ គ្រួសារមានប្រភពចំណូលខ្ពស់បង្គួរ និងមាន ៩៩២ គ្រួសារមានប្រភពចំណូលស្ដុកស្តម្ភ។
នៅបណ្ដាថ្ងៃដើមខែតុលាឆ្នាំ ២០២១ គាំពារសង្គមខេត្តត្រាវិញត្រៀមផ្សព្វផ្សាយវិធីសាស្រ្តចំណាយថវិកាឧបត្ថម្ភដល់ពលករ និងអ្នកប្រើប្រាស់ពលករដែលត្រូវរងឥទ្ធិពលមហាសន្នរោគកូវីដ-១៩ តាមសេចក្ដីសម្រេចចិត្តលេខ ១១៦/NQ-CP ចុះថ្ងៃទី ២៤ កញ្ញាឆ្នាំ ២០២១ និងសេចក្ដីសម្រេចចិត្តលេខ ២៨/ ២០២១/QĐ-TTg ចុះថ្ងៃទី ០១ តុលាឆ្នាំ ២០២១។ អនុវត្តសេចក្ដីសម្រេចចិត្តទាំង ០២ នេះ គាំពារសង្គមខេត្តត្រាវិញ បាននិងកំពុងខិតខំប្ដេជ្ញាផ្សព្វផ្សាយកញ្ចប់ឧបត្ថម្ភដល់ពលករនិងអ្នកប្រើប្រាស់ពលករពីមូលនិធិគាំពារដាច់អាជីពដើម្បីពលករ អ្នកប្រើប្រាស់ពលករទទួលបានឧបត្ថម្ភរហ័សបំផុតងាយស្រួលបំផុត។
ក្រុមទូក-ងស្រុកកាងឡុងទទួលបានរង្វាន់លេខមួយទាំងពីររង្វាន់នៅចម្ងាយផ្លូវប្រណាំង៨០០ម៉ែត្រ និង៦០០ម៉ែត្របុរស
ដើម្បីអភិរក្សនិងអភិវឌ្ឍន៍ប្រពៃណី អត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិខ្មែរ ភ្ជាប់ជាមួយគោលដៅរក្សាខ្ជាប់ស្នាដៃជាច្រើនឆ្នាំបន្តបន្ទាប់នៅបណ្តាពិធីប្រណាំងទូក-ង អំណរបុណ្យអកអំបុកថ្នាក់ខេត្ត គិតមកទល់ពេលនេះ ស្រុកទីវកឹងត្រៀមបម្រុងបានល្អបង្គួរអំពីមធ្យោបាយធនធានមនុស្ស និងលក្ខណៈចាំបាច់ដើម្បីចូលរួមប្រ ណាំងទូក-ង អំណរបុណ្យអកអំបុកខេត្តត្រាវិញឆ្នាំ ២០២០។
ត្រៀមបម្រុងដណ្ដើមរង្វាន់ប្រណាំងទូក-ង ថ្នាក់តំបន់ក្នុងសកម្មភាពអំណរបុណ្យអកអំបុកនៅថ្ងៃទី ២៩ និង ៣០ ខែតុលាឆ្នាំ ២០២០ ក្នុងបណ្តាថ្ងៃនេះ ក្រុមទូក-ង ស្រុកថ្កូវខិតខំហ្វឹកហាត់យ៉ាងពុះពោរ ទាក់ទាញកីឡាករច្រើនរូបចូលរួម។