កាលពីថ្ងៃទី ២៧ ខែកញ្ញា នៅមជ្ឈមណ្ឌលសន្និបាតខេត្ត សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត ចាត់តាំងមហាសន្និបាតតំណាងសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តត្រាវិញ លើកទី ៨ អាណត្តិកាល ២០២៣ - ២០២៨។
ជាច្រើនឆ្នាំកន្លង សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តត្រាវិញ តែង សកម្ម ក្នុងការផ្សព្វផ្សាយ ចលនាព្រះសង្ឃ និងពុទ្ធបរិស័ទចូលរួមបណ្តាចលនាប្រឡង ប្រណាំងស្នេហាជាតិនៅមូលដ្ឋាន។ ក្នុងនោះមានចូលរួមចំណែកក្នុងការកសាង ស្ពានជនបទ កសាងលំនៅឋាន គិតគូរដល់ជីវភាពពុទ្ធបរិស័ទជាពិសេសគឺគិត គូរដល់ជីវភាពប្រជាជន ពុទ្ធបរិស័ទខ្មែរដែលមានស្ថានភាពលំបាក។ ព្រះឧបជ្ឈាយ៍ កិត្តិបណ្ឌិតថាច់សុខសាន្ត ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តត្រា វិញ មានព្រះថេរសំណេះសំណាលជាមួយអ្នកយកសារព័ត៌មានកាសែតត្រាវិញ ជុំវិញខ្លឹមសារ ក៏ដូចជាការងារចលនាព្រះសង្ឃ ពុទ្ធបរិស័ទ ចូលរួមបណ្តាសកម្ម ភាពជាក់ស្តែងដើម្បីរួមចំណែកជាមួយគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការ ប្រជាជនខេត្ត គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមអនុវត្តសម្រេចសមិទ្ធ ផលជាក់ស្តែងតាមគោលនយោបាយអភិវឌ្ឍន៍លើគ្រប់វិស័យតំបន់ជនរួមជាតិ ខ្មែរក្នុងខេត្ត។
មហាសន្និបាតតំណាងសមាគមកសិករខេត្តលើកទី ៩ អាណត្តិកាល ២០២៣ - ២០២៨ ប្រ ព្រឹត្តឡើងក្នុងរយៈពេល ០២ ថ្ងៃទី ៧- ៨ ខែ កញ្ញា ជាមួយនឹងគោលលំនាំ "សាមគ្គី - ផ្លាស់ ថ្មី-ច្នៃប្រតិដ្ឋ-សមាហរណកម្ម-អភិវឌ្ឍន៍"។ ក្នុងរយៈពេល ០២ ថ្ងៃធ្វើការយ៉ាងមមាញឹក ទទួលខុសត្រូវ មហាសន្និបាតទទួលបានជោគ ជ័យល្អប្រសើរ។
កាលពីថ្ងៃទី ២៥ ខែសីហា អចិន្ត្រៃយ៍នៃ គណៈកម្មាធិការបក្សខេត្តធ្វើការជាមួយនឹងបណ្តាអង្គការចាត់តាំងសមាគម អាស្រ័យដោយបានបក្ស រដ្ឋប្រគល់ភារកិច្ច ដើម្បីស្តាប់របាយការណ៍អំពីស្ថានភាព លទ្ធផលអនុវត្តភារកិច្ច តាំងពីដើមឆ្នាំមកដល់ពេលនេះ បណ្តាការលំបាកជំពាក់វាក់វិន និងសំណើស្នើវិធានការអនុវត្តក្នុងពេលខាងមុខ។
កាលពីថ្ងៃទី ១៨ ខែសីហា គណៈចង្អុលការគម្រោងការលេខ ០៣/ĐA-TU របស់គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សខេត្តត្រាវិញ (គម្រោងការលេខ ០៣) ស្ដីពីបញ្ជីបង្កាន់ដៃអេឡិចត្រូនិចសម្រាប់បក្ខជនចាត់តាំងពិធីផ្ដើមដំណើរការផ្នែកទន់បញ្ជីបង្កាន់ដៃអេឡិចត្រូនិច សម្រាប់បក្ខជន។ សមមិត្តឡឹមមិញដាំង អនុ លេខាគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈចង្អុលការគម្រោងការលេខ ០៣ អញ្ជើញចូលរួមធ្វើអធិបតីក្នុងពិធីនេះ។
កាលពីថ្ងៃទី ០៩ ខែសីហា អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តចាត់តាំងសន្និបាតស្តាប់គណៈប្រជាចលនានៃគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត និងបណ្តាអង្គការចាត់តាំងនយោបាយ-សង្គមខេត្ត របាយការណ៍អំពីស្ថានភាព ផ្សព្វផ្សាយ អនុវត្តភារកិច្ចនយោបាយ ០៦ ខែដើមឆ្នាំ ២០២៣។
ក្នុងបណ្ដាឆ្នាំជិតៗនេះ អង្គការចាត់តាំង និងបុគ្គលមួយចំនួននៅបរទេសបានល្បួង ទាក់ទាញជនទុច្ចរិតមួយចំនួនចូលរួមជាមួយក្រុមខ្មែរកម្ពុជាក្រោម អនុវត្តបណ្ដាសកម្មភាពប្រឆាំងជាមួយយើងលើវិស័យជាច្រើន ជាពិសេសគឺវិស័យជនជាតិ សាសនា។ ដើម្បីកសាងទង់ជាតិ ពង្រីកកិត្យានុភាព ប្រមូលផ្ដុំកម្លាំង ពួកគេបញ្ចេញកម្លាំងផ្សព្វផ្សាយមួលបង្កាច់អំពីស្ថានភាពជនជាតិ សាសនាដោយ ឥតឈប់ឈរ។
អនុស្សាវរីយ៍ឆ្នាំទី ៧៦ ទិវាយុទ្ធជនពលី- ពិការ (២៧/៧/១៩៤៧-២៧/៧/២០២៣) កាល ពីថ្ងៃទី ២១ ខែកក្កដា សមមិត្ត គឹមង៉ុកថាយ អនុលេខាអចិន្រ្តៃយ៍បក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តអញ្ជើញទៅសួរសុខទុក្ខនិងជូនអំណោយ ដល់គ្រួសារគោលនយោបាយនៅស្រុកថ្កូវ។
ក្នុងរយៈពេល ១,៥ ថ្ងៃ គណៈចង្អុលការធ្វើសមយុទ្ធ និងក្រុមខ្លឹមសារនៃគណៈចង្អុលការធ្វើសមយុទ្ធយោធភូមិភាគ ថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំយោធភូមិភាគ គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្ត និងតំណាងបណ្តាខេត្ត ទីក្រុងនៅលើភូមិសាស្ត្រយោធភូមិភាគបានចូលរួមទស្សនាតាមលំដាប់លំដោយរបស់បណ្តាអង្គប្រជុំប្រតិបត្តិការរចនាបទបង្វែរ កងកម្លាំងប្រដាប់អាវុធចូលទៅក្នុងស្ថានភាព ត្រៀមប្រយុទ្ធ បង្វែរមូលដ្ឋានចូលក្នុងស្ថានភាពការពារជាតិឆ្លងទៅសម័យសង្គ្រាមទស្សនា កងកម្លាំងនគរបាលខេត្តវិនិច្ឆ័យសភាពការណ៍ A២ ក្នុងការបង្ការប្រឆាំងក្បួនបាតុកម្ម កុបកម្ម នយោបាយរំដោះចំណាប់ខ្មាំង សង្រ្គោះ ជម្នះផលវិបាក កងកម្លាំងកងទ័ពកុម្មង់ដូ (កងទ័ព ពិសេស) យោធភូមិភាគលេខ ៩ អនុវត្តសម្តែង បង្ហាញបច្ចេកទេសក្លែងខ្លួន លាក់ខ្លួន និងកងអនុសេនាតូចកងទ័ពកុម្មង់ដូអនុវត្តការវាយសម្រុក វិនាសកម្មកងកម្លាំងភេរវកម្ម និងទស្សនាការប្រតិបត្តិការសឹក A របស់កងវរសេនាតូចកងទ័ពថ្មើរជើងចាត់តាំងលបវាយប្រហារខ្មាំងបពា្ឈប់ជើងបណ្តោះអាសន្ន។
កាលពីថ្ងៃទី ៣០ ខែមិថុនា នៅសាលានយោបាយខេត្តត្រាវិញ បានចាត់តាំងពិធីបិទវគ្គសិក្សា វគ្គបំពាក់បំប៉នកម្មាភិបាល បម្រុងគណៈប្រតិ បត្តិការបក្សថ្នាក់ស្រុកនិងប្រហាក់ប្រហែល អាណត្តិកាល ២០២៥-២០២៣ (ពីវគ្គទី ១ ដល់វគ្គទី ៥) ដែលអា ស្រ័យដោយគណៈចាត់តាំងនៃគណៈកម្មាធិការបក្សខេត្តសហការជាមួយគណៈឃោសនាអប់រំនៃគណៈកម្មាធិការបក្សខេត្ត និងសាលានយោបាយចាត់តាំង។