ទម្លាប់ធម្មតាជារៀងរាល់ឆ្នាំ ក្រោយពីព្រះសង្ឃកាន់ព្រះវស្សាអស់ត្រៃមាស ០៣ ខែ ព្រះភិក្ខុសង្ឃតែងបានអនុញ្ញាតឱ្យទទួលក្រាលគ្រងអង្គកឋិនកាលតាំងពីថ្ងៃ ១ រោចខែអស្សុជរហូតដល់ថ្ងៃ ១៥ កើតខែកត្តិកបញ្ចប់ដោយពិធីបុណ្យអកអំបុកនាថ្ងៃពេញបូណ៌មីដែលប្រជាពុទ្ធបរិស័ទថ្វាយប្រគេន ក្រៅពីត្រៃចីវរនៅមានគ្រឿងបរិក្ខារផ្សេងៗសម្រាប់ព្រះភិក្ខុសង្ឃប្រើប្រាស់ក្នុងត្រៃមាស ០៣ ខែតាមប្រពៃណី។បុណ្យកឋិនទាន គឺជាបុណ្យដ៏សំខាន់ប្រកបដោយអត្ថន័យខ្លឹមសារក្នុងព្រះពុទ្ធសាសនា។ ក្រៅពីសំពត់ត្រៃចីវរសម្រាប់ព្រះភិក្ខុសង្ឃក្រាលគ្រងនៅទាំងមានផ្កាប្រាក់ផ្កាមាសហៅថាស្លាធម៌អមត្រៃគ្រឿងបរិក្ខារដែលមិនអាចខ្វះបាន ដែលបានប្រជាពុទ្ធបរិស័ទនាំយកមកថ្វាយប្រគេនដល់ព្រះជំនុំសង្ឃ។
លោកគ្រូថាច់វិន្ទ បង្រៀនមុខវិជ្ជាប្រែបាលី-ខ្មែរ និងភាសាខ្មែរនៅសាលាមធ្យម សិក្សាបាលី-ខ្មែរត្រាវិញ ។ លោកគ្រូ ជាគ្រូបង្រៀនពូកែម្នាក់បានប្រធានគណៈកម្មាធិការប្រជាជនខេត្តជូនប័ណ្ណសរសើរសម្រេចភារកិច្ចឆ្នើមឆ្នាំ ២០១៨។
ទីវកឹងជាស្រុកមួយដែលមានជនរួមជាតិខ្មែររស់នៅច្រើនរបស់ខេត្តត្រាវិញ។ ក្នុងទូទាំងស្រុកមានអត្រាជនរួមជាតិ ខ្មែរជិត ៣២% នៃចំនួនប្រជាជនរួមរបស់ស្រុក។ លើភូមិសាស្រ្តស្រុកមានវត្តពុទ្ធសាសនាគណៈមហានិកាយខ្មែរចំ នួន ១៥ វត្ត ក្នុងនោះ វត្តបុទុមប្រជុំនទី (អូរឈូក) ស្ថិតនៅភូមិអូរឈូក ឃុំតឹបង៉ាយជា វត្តមួយស្ថិតក្នុងបណ្ដាវត្តបានផ្សារ ភ្ជាប់ជាមួយបណ្ដាតម្លៃប្រពៃណីរបស់ជនរួមជាតិខ្មែរនិង បណ្ដាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់មូលដ្ឋាន។
ប៉ុន្មានឆ្នាំមកអាយនេះ ចលនាឧបត្ថម្ភគ្នាពង្រីកសេដ្ឋកិច្ចគ្រួសារ បន្ថយភាព ក្រីក្រស្ថិរភាព។ល។ បានបងប្អូននារីខ្មែរនៅភូមិក្រកើត ឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ អនុវត្តមានប្រសិទ្ធភាព។ ជាពិសេស ចាប់តាំងពីបានសមាគមថ្នាក់លើបំផុសចលនា ប្រឡងប្រណាំង “នារីសកម្មរៀនសូត្រ ពលកម្មច្នៃប្រតិដ្ឋ កសាងគ្រួសារសុភ មង្គល” ចលនាប្រឡងប្រណាំង “ប៉ិនប្រសប់ការងារប្រជាចលនា” បងប្អូននារីក្នុង ភូមិតែងពង្រីកស្មារតីឧបត្ថម្ភគ្នា ទៅវិញទៅមកក្នុងការកាត់បន្ថយភាពក្រីក្រស្ថិរ ភាព ធ្វើមានស្របច្បាប់។
តាំងពីដើមឆ្នាំ ២0២៣ មកដល់ពេលនេះ គណៈជនជាតិខេត្តសហការជាមួយបណ្តាមន្ទីរ ស្ថាប័នខេត្ត ចាត់តាំងផ្សព្វផ្សាយច្បាប់បាន ២៤ លើក ជូនតំណាង ៣.១១៤ អង្គ និងរូបដែលជាអ្នក មានប្រជាប្រិយភាព ព្រះសង្ឃ និងគណៈកម្មការអារាមាភិបាលវត្តព្រះពុទ្ធសាសនាគណៈមហានិកាយខ្មែរ ១៤៣ វត្តក្នុងខេត្ត តំណាងឲ្យប្រជាជននៅតំបន់ជនជាតិភាគតិចក្នុងខេត្ត។ល។ ខ្លឹមសារ សហការផ្សព្វផ្សាយ៖ សេចក្តីសម្រេចចិត្តលេខ ០៦-NQ/TU ចុះថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២១ របស់ គណៈកម្មាធិការបក្សខេត្ត ស្តីពីបន្តការអភិវឌ្ឍន៍គ្រប់វិស័យនៅតំបន់ជនរួមជាតិខ្មែរ ដំណាក់កាល ២០២១-២០២៥ ទិសដៅដល់ឆ្នាំ ២០៣០ គោលនយោបាយគាំពារសុខាភិបាល វិធីសាស្រ្តក្នុងការ ផ្សព្វផ្សាយច្បាប់វិជ្ជមាន។ល។
ឃុំចូវដៀង ស្រុកកូវកែជាឃុំមួយក្នុងបណ្តាឃុំមានជនរួមជាតិខ្មែររស់នៅច្រើន ស្រូបយកអត្រាជាង ៨២,៥% នៃចំនួនប្រជាជនរួមក្នុងឃុំ។ ឆ្នាំ ២០២៣ ឃុំ ចូវដៀងបានទទួលស្គាល់ជាឃុំ ជនបទថ្មីលើកកម្ពស់។ អាចនិយាយថា ក្នុងបណ្ដា ឆ្នាំកន្លង អ្នកមានប្រជាប្រិយភាពក្នុងតំបន់ជនរួមជាតិភាគតិចនៅលើភូមិសាស្រ្ត ឃុំបានសកម្មចូលរួមកសាងជនបទថ្មី ចលនាពុទ្ធបរិស័ទ សប្បុរសជននៅក្នុងនិង ក្រៅប្រទេសឧបត្ថម្ភ គាំទ្រកសាងស្ពាន ផ្លូវជនបទ។ល។
រឿងស្ម័គ្រចិត្តសុំបំបាត់ឈ្មោះចេញពីបញ្ជីគ្រួសារក្រីក្ររបស់បង ង៉ូថាញ់ត្វៀង និងបងស្រី ថាច់ធីធូត្រាង នៅភូមិផ្សារតាសឹក ឃុំឡុងហ៊ីប ស្រុកថ្កូវ មិនត្រឹមតែ បង្ហាញពីឆន្ទៈក្នុងការពឹងផ្អែកលើខ្លួនឯងក្នុងជីវភាពប៉ុណ្ណោះទេ នៅទាំងកត់សម្គាល់ ពីការឯកភាព ការខិតខំប្រឹងប្រែងរបស់មូលដ្ឋានក្នុងការកាត់បន្ថយភាពក្រីក្រស្ថិរ ភាពទៀតផង។
កាលធរមាននៅ លោកប្រធានហូជីមិញ តែងអប់រំថា “ជនជាតិនីមួយៗត្រូវថែរក្សា លក្ខណៈពិសេសនៃសិល្បៈវប្បធម៌ជាតិរបស់ខ្លួន” ត្រូវ “យកចិត្តទុកដាក់ពង្រីកលក្ខណៈពិសេសរបស់ជាតិ”។ ធ្វើតាមបណ្តាំអ៊ំ លោកមាថាច់វៀង ជាអ្នកមានប្រ ជាប្រិយភាពនៅភូមិប្លុយដើមស្វាយ ឃុំដាឡុក ស្រុកចូវថាញ់ ធ្វើជាគំរូ និងសកម្ម ក្នុងការផ្សព្វផ្សាយចលនាមាមីងខ្មែរចូលរួមអភិរក្ស និងអភិវឌ្ឍន៍អត្តសញ្ញាណ វប្បធម៌ជនជាតិខ្លួនជានិច្ច។
លោក ថាច់ហ្វាយ ស្នាក់នៅភូមិធ្លកទទឹង ឃុំហ៊ីបហ្វា ស្រុកកូវង៉ាង ជាសមាជិកអ្នកមានវ័យចាស់ឃុំហ៊ីបហ្វា ជាអ្នកមានការរួមចំណែកយ៉ាងសំខាន់ក្នុងការជ្រោមជ្រែងអនុវត្តបណ្ដាចលនានៅមូលដ្ឋាន។ លោកតែងសម្ដែងពីតួនាទី “អ្នកមានវ័យចាស់គំរូភ្លឺស្វាង”។
វត្តក្រពុំឈូកច្រាលចារ ឃុំថាញ់ស៊ើង ស្រុកថ្កូវបានកសាងឡើងនៅឆ្នាំ ១៧៥២ ព្រះចៅអធិការបច្ចុប្បន្នគឺព្រះឧបជ្ឈាយ៍គឹមង៉ុកត្វង។ ក្នុងសម័យតស៊ូប្រឆាំងអា ណានិគមបារាំង និងចក្រពត្តិអាមេរិក ព្រះសង្ឃ និងពុទ្ធបរិស័ទនៅទីនេះតែង សាមគ្គីចិត្តមួយថ្លើមមួយតាមបក្ស ចិញ្ចឹមលាក់បំពួន ការពារកម្មាភិបាលធ្វើសកម្មភាពបដិវត្តន៍ និងចូលរួមបណ្ដាចលនាតស៊ូប្រកបដោយភាពអង់អាចក្លាហាន ក្នុងនោះមានព្រះ ភិក្ខុយឿងសុខនិងគឹមសុមន៍។
រដូវវិស្សមកាលនៅតាមវត្តពុទ្ធសាសនាមហានិកាយខ្មែរក្នុងខេត្តនិយាយរួម វត្តពុទ្ធសាសនាមហានិកាយខ្មែរ ៣៧ នៅស្រុកថ្កូវនិយាយដោយឡែកតែងមានបើកសាលាបង្រៀនអក្សរសាស្រ្តខ្មែរទាក់ទាញសិស្សានុសិស្សជាកូនចៅពុទ្ធបរិស័ទ ចូលរៀនយ៉ាងកុះករ។ ទន្ទឹមនឹងនោះ វត្តនៅទាំងចាត់តាំងឲ្យប្អូនៗលេងល្បែងប្រជាប្រិយមួយចំនួន ដើម្បីប្អូនៗរៀនសូត្រដោយសប្បាយរីករាយ។ នៅស្រុកថ្កូវមានវត្តពោធិគិរីវង្សារាម (ស្វាយសៀម ថ្មី) ឃុំង៉ាយស្វៀង ស្រុកថ្កូវជាដើម។
មិនត្រឹមតែជាគំរូក្នុងចលនាឆ្លងកាត់ការលំបាក ចាកផុតភាពក្រីក្រឡើយ អតីត យុទ្ធជន ង្វៀងត្រាង៉ង សមាជិកសាខាសមាគមអតីតយុទ្ធជនភូមិកញ្ចោងផ្សារ ឃុំ ភូកឹង ស្រុកទីវកឹង នៅទាំងជាសមាជិកសកម្មក្នុងបណ្ដាចលនានៅមូលដ្ឋាន។ លោក ជាគំរូមួយក្នុងបណ្ដាគំរូឈានមុខក្នុងការងារដាំឈើបៃតង អនាម័យបរិស្ថានបង្ក ឱ្យទិដ្ឋភាពជនបទស្រឡះស្រលួន ជ្រះស្អាត។
កេណ្ឌប្រមូលប្រាក់ដើម្បីការងារសង្គម សុខុមាលភាពសង្គមបានជិត ៤០ ពាន់លានដុង
នាឱកាសអនុស្សាវរីយ៍ឆ្នាំទី ៧៤ ទិវាលោកប្រធានហូជីមិញអំពាវនាវប្រឡងប្រណាំងស្នេហាជាតិ ព្រះតេជគុណ ថាច់សេងសុខឡែ ព្រះចៅអធិការវត្តសាលវ័ន (តាអោក) ឃុំចូវដៀង ស្រុក កូវកែ មានកិត្តិយសបាននាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ប្រគេនបណ្ណសរសើរជាមួយស្នាព្រះហស្ដ “រួមចំណែកក្នុងការងារសុខុមាលភាពសង្គមលើភូមិសាស្រ្តខេត្តត្រាវិញ រួមចំណែកក សាងសង្គមនិយម និងការពារមាតុប្រទេស”។