កន្លងហើយបណ្តាកម្មវិធីគោលនយោបាយឥណទានរបស់ធនាគារគោលនយោបាយសង្គម ការចាត់តាំងបណ្តាវគ្គហ្វឹកហាត់ ផ្ទេរជូនវិទ្យាសាស្រ្ត-បច្ចេកទេស និងការពង្រីកទម្រង់ផលិតមានប្រសិទ្ធភាព ។ល។ បានបណ្តាមូលដ្ឋាន ក្នុងខេត្តផ្សព្វផ្សាយ អនុវត្ត ជូនដល់មាមីងខ្មែរបានទាន់ពេល។ ផ្ដើមពីនោះ ញ៉ាំងឲ្យមាមីងខ្មែរក្តាប់បានបណ្តាវិទ្យាសាស្ត្រ-បច្ចេកទេសទំនើប និងប្រភពទុនវិនិយោគ ក្នុងការផលិត-ធ្វើអាជីវកម្មរបស់គ្រួសារ រួមចំណែកលុបបំបាត់ការផលិតតាមរបៀបបុរាណ (ផលិតតែស្រូវ ១ មុខ) សន្សឹមៗអនុវត្តបច្ចេកវិទ្យា ៤.០ ទៅក្នុងការផលិត (ដាំដំណាំ ចិញ្ចឹមជលផល) បង្កការងារធ្វើបានលំនឹងឈានឡើងរួចផុតពីភាពក្រីក្រ។
រួមជាមួយនឹងប្រជាជនទាំងមូលក្នុងឃុំដាឡុកស្រុកចូវថាញ់ ប្រជាជនជិត ៧២០ គ្រួសារនៅភូមិទាលទោល ឃុំដាឡុក ក្នុងនោះ មានជនជាតិខ្មែរ ៧៥% បានរួមចំណែកយ៉ាងសកម្មក្នុងដំណើរការកសាងជនបទថ្មីនៅមូលដ្ឋាន។ គិតតាំងពីឆ្នាំ ២០១៦ រហូតមកដល់បច្ចុប្បន្ននេះ មាមីងជនរួមជាតិខ្មែរភូមិទាលទោលបរិច្ចាគដី ដំណាំ និងចូលរួមវិភាគទានជាប្រាក់ដើម្បីកសាងផ្លូវជនបទ ធារាសាស្រ្តវាលស្រែ គិតជាតម្លៃសរុបរួមជិត 0២ ពាន់លានដុង ស្រូបយកអត្រាជិត ២៥%បើប្រៀបនឹងទុនវិនិយោគកសាងជនបទថ្មីក្នុងភូមិ។
លោកតាគឹមហ៊ីប នៅភូមិដៃទទឹង ឃុំតឹបង៉ាយ ស្រុកទីវកឹង។ លោកតាគឺជាមូលដ្ឋានចិញ្ចឹមលាក់បំពួនកម្មាភិបាល បដិវត្តន៍។ ដើមឆ្នាំ ១៩៦១ ក្នុងការធ្វើបាតុកម្មប្រឆាំងចក្រពត្តិ និងបរិវារ លោកតាត្រូវពួកទាហានឃុំចាប់ធ្វើទារុណកម្ម នៅនឹងកន្លែង ហើយបង្ខំឱ្យស្រែកប្រកាសបដិសេធអ៊ំហូ ដើម្បីឱ្យបាតុករស្រែកតាម។ ស្ថិតក្នុងស្ថានការណ៍តឹងតែងនោះលោក តាគឹមហ៊ីបបែរជាមានស្មារតីរឹងប៉ឹងជាងពេលណាៗទាំងអស់ លោកតាពោលថា៖ ពួកឯងមិនបាច់វាយអញទេ អញនឹងស្រែក ហោរឱ្យឮដូច្នេះ។ ពេលនោះខ្សែភ្នែករាប់រយនាក់សម្លឹងទៅកាន់លោកតាហ៊ីបដោយក្តីបារម្ភជាពន់ពេក។ ប៉ុន្តែបាតុករដែលកំពុងវត្តមាននៅទីនេះខ្សឹបប្រាប់គ្នាថា “តាហ៊ីបមិនក្បត់ទេ ពីព្រោះគាត់ក៏ដូចជាយើងដែរសុទ្ធតែបានអ៊ំហូ និងបក្សយើងរំដោះឱ្យរួចផុតពីភាពជាទាសករ។
នៅបណ្ដាថ្ងៃជិតដល់បុណ្យចូលឆ្នាំថ្មីឆ្នាំខាល ចត្វាស័ក គ.ស. ២០២២ ព្រះសង្ឃ និងពុទ្ធបរិស័ទវត្តសុវណ្ណទេព្វីឯកវិមល្លារាម (ដំបងពាក់) ដោយមមាញឹកនឹងការងារ ជាច្រើនដូចជា៖ សម្អាតពុទ្ធបដិមា អនាម័យទីធ្លាវត្ត និងពូនភ្នំខ្សាច់ជាដើម។
ដោយយល់ច្បាស់នូវតម្រូវការស្វែងរកការងារធ្វើរបស់បងប្អូននារីនៅក្នុងភូមិភៀវ គណៈកម្មការប្រជាជនភូមិបានសហការជាមួយសមាគមសហពន្ធន៍នារីឃុំហ៊ីបហ្វា ស្រុកកូវង៉ាង ឧបត្ថម្ភឱ្យបងប្អូននារីបុលប្រាក់ទុន ណែនាំរបៀបបង្កើត ទម្រង់ផលិតជាច្រើននាំមកលទ្ធផល រួមចំណែកដោះស្រាយការងារធ្វើជូនពលករនៅជនបទ។ ឆ្លងតាមបណ្តាទម្រង់ លេចធ្លោឡើងបណ្តាគំរូនារីជាច្រើន ឆ្លងកាត់ការលំបាក ឈានឡើងរួចផុតពីភាពក្រីក្រ។ គំរូមួយក្នុងចលនានេះ មានបងស្រី គឹមធីង៉ុកញីនៅភូមិភៀវ ឃុំហ៊ីបហ្វា។
កាលពីថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២២ សមា គមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកថ្កូវ សហការជាមួយរដ្ឋអំណាចមូលដ្ឋានចាត់តាំងពិធីបើកការដ្ឋានកសាងស្ពានជនបទតភ្ជាប់ភូមិស្វាយសៀម ឃុំង៉ាយស្វៀង និងភូមិអូរ ឃុំ តឹបស៊ើង ស្រុកថ្កូវ។
ទោះបីជួបការលំបាកជាច្រើនក្នុងការផលិត ធ្វើអាជីវកម្មដោយសាររងឥទ្ធិពលអំពីអាសន្នរោគកូវីដ‑១៩ ក៏ដោយ ប៉ុន្តេអាជីវកម្មជាច្រើននៅលើភូមិសាស្ត្រខេត្តត្រាវិញនៅតែយកចិត្តទុកដាក់ដល់ការងារសុខុមាលភាពសង្គម ជាពិសេសគឺការងារឧបត្ថម្ភបណ្តាគ្រួសារជួបការលំបាក សាលារៀននៅតំបន់ជ្រៅ តំបន់ដែលមានជនរួមជាតិខ្មែររស់នៅច្រើនកុះករមានស្ថានភាពលំបាក។ គំរូមួយក្នុងបណ្តាគំរូឆ្នើម ឈានមុខក្នុងចលនានេះ មានលោក ថាច់មិញញ៉ាង នាយកក្រុមហ៊ុនចំកាត់មិញញ៉ាង ស្ថិតនៅភូមិគីគង (ភូមិត្រិញភូ) ឃុំឡុងថើយ ស្រុកទីវកឹង។
ឃុំនិញថើយជាមូលដ្ឋានមួយក្នុងចំណោមពីរមូលដ្ឋានរបស់ស្រុកកូវកែបានទទួលស្គាល់ជាឃុំជនបទថ្មីគំរូនៅឆ្នាំ ២០២១។ នេះជាលទ្ធផលគោលគំនិត របស់បក្ស ទឹកចិត្តរបស់ប្រជាជនក្នុងការកសាងឃុំនិញថើយសម្រេចជាឃុំជនបទថ្មីគំរូ។
ក្រុមការងាររបស់សមាគមកសិករខេត្តអាស្រ័យដោយលោក ង្វៀងវុាំងយុង សមាជិកគណៈ ប្រតិបត្តិការបក្សខេត្ត ប្រធានសមាគមកសិករខេត្តធ្វើជាប្រធានក្រុមប្រតិភូសហការ ជាមួយថ្នាក់ដឹកនាំសមាគមកសិករបណ្តាស្រុក ទីផ្សាររួមខេត្តចាត់តាំងក្រុមប្រតិភូចុះទៅសង្កេត ពិនិត្យជាក់ស្តែងបណ្តាទម្រង់ចិញ្ចឹមសត្វ ដាំដំណាំរបស់បណ្តាគ្រួសារកសិករ សមូហភាពដើម្បីឧបត្ថម្ភទុនឲ្យបុលវិនិយោគផលិត និងផលិតឡើងវិញក្នុងការពង្រីករបរចិញ្ចឹមសត្វ និងដាំដំណាំ។
កាលពីថ្ងៃទី ១៩ កុម្ភៈឧត្តមសេនីយ៍ត្រី ឡេសាហោយ វីរកងកម្លាំងប្រដាប់អាវុធប្រជាជន អតីតប្រធានកងវរសេនាធំលេខ ៣ យោធភូមិភាគលេខ ៩ អ្នកស្រី ង្វៀងធីខា ប្រធាន សមាគមជំរុញការសិក្សាខេត្ត ជូនទោចក្រយាន ២០ គ្រឿងដល់សិស្សានុសិស្សមានស្ថានភាព លំបាកនៅឃុំ តឹងអាង ស្រុកកាងឡុង។
ដើម្បីរួមចំណែកបណ្ដុះបណ្ដាលប្រភពធនធានមនុស្សសម្រាប់បម្រើសង្គមឲ្យកាន់តែរីកចម្រើន វត្តពោធិព្រឹក្សគិរីវង្ស (ស្វាយសៀមចាស់) ឃុំង៉ាយស្វៀង ស្រុកថ្កូវទើបបើកកម្មវិធីបំប៉ន ចំណេះវិជ្ជាផ្សេងៗរួមមាន ០៥ ថ្នាក់គឺ៖ (១) ថ្នាក់បច្ចេកទេសកំព្យុទ័រសម្រាប់បម្រើការងារការិយាល័យទាំងពីរភាសា (ខ្មែរ-វៀត)។ (២) ថ្នាក់សិក្សាព្រះធម៌ (ភាវនា និងទេសនា) (៣) ថ្នាក់អនក្ខកម្មទី ១ (៤) ថ្នាក់អប់រំវិញ្ញាសាគណិត សម្ព័ន្ធវេយ្យាករណ៍បាលី (៥) ថ្នាក់សិក្សាចម្លាក់គំនូរក្បាច់ខ្មែរ និងបង្ហាត់ភ្លេងបុរាណខ្មែរ ភ្លេងសម័យព្រមទាំងចម្រៀង របាំប្រពៃណីខ្មែរ។
កាលពីថ្ងៃទី ១៩ ខែកុម្ភៈ ព្រះតេជគុណ ថាច់សុវណ្ណ ព្រះចៅអធិការវត្តសរីវង្សារាម (ផ្នោរ អំពូង) ឃុំតឹងហ៊ីប ស្រុកថ្កូវ រួមជាមួយក្រុមទៀងបាងហ៊ឺវ (ទីក្រុងហូជីមិញ) ចាត់តាំងពិធីប្រគល់ជូនផ្ទះមេត្តាធម៌ ០៥ ខ្នងដល់គ្រួសារជនរួមជាតិខ្មែរនៅភូមិសារយុាំងឃុំដូងចូវ ស្រុកយ្វៀងហាយ ដែលជួបលំបាកអំពីលំនៅឋាន។
លោកមាថាច់ខ្វែ កើតឆ្នាំ ១៩៥២ នៅភូមិកំពង់ទូក ឃុំហ៊ីបហ្វា ស្រុកកូវង៉ាង កសាងបានទម្រង់ “ចិញ្ចឹមគោ ជ្រូក គួបផ្សំជាមួយការផលិតស្រូវ”ទទួលបានប្រាក់ ចំណូលរាប់រយលានដុងជាប្រចាំឆ្នាំ។ ឆ្នាំ ២០២១ លោកមាបានសមាគមកសិករ មូលដ្ឋានស្នើឡើងថ្នាក់លើទទួលស្គាល់កិត្តិនាមជា “កសិករផលិត-ធ្វើអាជីវកម្មពូកែ ថ្នាក់មជ្ឈិម”។
សម័យប្រឡងពុទ្ធិកមធ្យមសិក្សាបឋមភូមិ ទុតិយភូមិថ្នាក់ខេត្តឆ្នាំសិក្សា ២០២១-២០២២ បានប្រព្រឹត្តឡើងក្នុងរយៈ ពេល ០២ ថ្ងៃ (ទី ១២-១៣ កុម្ភៈ ឆ្នាំ២០២២) ដោយមានសមណសិស្ស-សិស្សជាង ៩០០ អង្គ និងរូបចូលរួមប្រឡង ។
កាលពីថ្ងៃទី ១១ កុម្ភៈ វត្តកងចក្ការាម (ធ្លក) ចាត់តាំងពិធីបើកការដ្ឋានស្ថាបនាស្ពានជនបទនៅភូមិធ្លក ឃុំហ៊ីបហ្វា ស្រុកកូវង៉ាង ខេត្តត្រាវិញ។
កាលពីថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២២ ត្រូវ នឹងថ្ងៃពេញបូណ៌មី ខែមាឃ ឆ្នាំឆ្លូវត្រីស័ក ព.ស. ២៥៦៥ ព្រះសង្ឃ ពុទ្ធបរិស័ទខ្មែរនៃវត្តទាំង ១៤៣ វត្តក្នុងខេត្តចាត់តាំងពិធីបុណ្យមាឃបូជា ជាព្រឹត្តិការណ៍មួយក្នុងព្រះពុទ្ធសាសនា តែងបានចាត់តាំងឡើងជារៀងរាល់ឆ្នាំ។
ក្នុងបណ្ដាឆ្នាំកន្លង ចលនាប្រឡងប្រណាំង “ប៉ិនប្រសប់ការងារប្រជាចលនា” បានគណៈកម្មាធិការបក្ស រដ្ឋអំណាចក្នុងខេត្តយកចិត្តទុកដាក់ ប្រជាជនស្ម័គ្រចិត្តគាំទ្រ បង្កភាពវិវឌ្ឍន៍យ៉ាងសកម្មក្នុងការយល់ដឹង អាកប្បកិរិយារបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចក្នុងប្រព័ន្ធនយោបាយ។ ការងារប្រជាចលនា និងចលនាប្រឡងប្រណាំង “ប៉ិនប្រសប់ការងារប្រជាចលនា” បានពង្រីកការច្នៃប្រតិដ្ឋ កែលម្អ និងលើកស្ទួយជីវភាពសម្ភារ ស្មារតីរបស់ប្រជាជន រួមចំណែកអនុវត្តបណ្ដាគោលដៅពង្រីកសេដ្ឋកិច្ច-សង្គម ធានាកិច្ច ការពារជាតិ សន្តិសុខលើភូមិសាស្រ្តខេត្ត។
ឈានមុខជានិច្ចកាល និងធ្វើជាគំរូក្នុងបណ្តាសកម្មភាព ដឹកនាំសាខាបក្សអនុវត្តភារកិច្ចនយោបាយច្រើនឆ្នាំបន្តបន្ទាប់ សម្រេចភារកិច្ចឆ្នើម នោះគឺជាប្រសាសន៍របស់លោក ដាំងវុាំងមេន អនុលេខាប្រចាំការបក្សឃុំឡុងខាញ់វាយតម្លៃចំពោះ លោក ង៉ូវុាំងថើយ លេខាសាខាបក្សភូមិតឹងថាញ់ ឃុំឡុងខាញ់ ស្រុកយ្វៀងហាយ បានគណៈប្រតិបត្តិការបក្ខភាគខេត្តត្រាវិញ ជូនប័ណ្ណសរសើរ “សម្រេចភារកិច្ចឆ្នើម” ០៥ បន្តបន្ទាប់ (២០១៦-២០២០)។
ក្នុងបណ្តាថ្ងៃដើមឆ្នាំថ្មី ២០២២ បណ្តាមូលដ្ឋាន អាជីវកម្មផលិតអាជីវកម្មនៅ លើភូមិសាស្ត្រខេត្តត្រាវិញបានវិលត្រឡប់មកដោយឫទ្ធានុភាពរីករាយ។ ស្ថិតក្នុង ស្ថានភាពធម្មតាថ្មី បណ្តាអង្គភាពបានចាប់ផ្តើមឱ្យឆ្នាំថ្មីពោរពេញទៅដោយក្តីសង្ឃឹម ភ័ព្វសំណាងល្អប្រសើរ និងសុខដុម៕ ព័ណ៌នារូបថត៖ បាធី-រតនា