យុវជនគំរូ
ដោយ៖ឡឹមថឹង
យុវជនគំរូ អ្នកចេះគិតគូរ សុខភាពខ្លួនប្រាណ
ជៀសវាងសុរា មេរ័យប្រមាណ ប្រឹងប្រែងហាត់ប្រាណ
បំបាត់រោគា។
យុវជនគំរូ តែងចេះគិតគូរ គ្រួសារល្អជា
ស្រឡាញ់ពុកម៉ែ បងប្អូនគ្រប់គ្នា សន្តោសគ្រប់គ្រា
ធានាកូនល្អ។
យុវជនគំរូ អ្នកចេះគិតគូរ រៀនសូធ្យបវរ
ច្បាប់លោកច្បាប់រដ្ឋ កេរកាលបន្ត រស់មានសីលធម៌
ពលរដ្ឋប្រពៃ។
យុវជនគំរូ អ្នកចេះគិតគូរ សង្គមនោះន័យ
ផលប្រយោជន៍ជាតិ ចេះលកចេះលៃ គ្រប់លើវិស័យ
ផ្តល់ផលប្រជា៕