ផ្ការាំងរុះរោយ
ដោយ៖ ថាច់មុនី
អនុប្រធានគណៈជនជាតិខេត្ត
១.ឪដើមរាំងអើយ តើអ្នកនៅចាំឬទេ
អំពីរឿងស្នេហ៍(រឿងស្នេហ៍) នៃខ្ញុំនោះណា
ធ្លាប់ជ្រកម្លប់រាំងសាសងវាចា
ផ្តោះផ្តងស្នេហានឹងគន្ធាស្រី។
២. រដូវខែប្រាំង (ខែប្រាំង)ផ្ការាំងរីកសាយ
ចូលស្រស់ឆោមនាយ(ឆោមឆាយ)កំពុងពេញវ័យ
កាច់ជាកម្រងចងដៃពិសី
ជាស្ពានមេត្រីនៃគូវាសនា។
R.ពិសាខដើមឆ្នាំតាមពាក្យស្បថស្បែ
បងពឹងពុកម៉ែចូលស្តីជីវ៉ា
តែស្រីប្រកែកផ្តាច់ពាក្យសន្យា
ឱ្យខ្ញុំខ្លោចផ្សាឆួលឆេះប្រេះទ្រូង។
៣.ផ្ការាំងជម្រុះ(ជម្រុះ)ជុះក្រហមដី
ដូចឈាមអប្រិយក្លាយចេញពីក្នុងបេះដូង
អនិច្ចាស្នេហ៍ខ្ញុំនាគ្រាដំបូង
ឃ្លាតឆ្ងាយពីទ្រូងបេះដូងពើតផ្សា៕