ញាតិញោមផ្តល់ឱវាទ
ដោយ៖ គឹមស៊ើង
ម៉ែឪខិតខំរកស៊ី ភារៈនាទី បីបាច់រក្សាកូនៗ។
ព្រឹកចេញល្ងាចចូលសណ្ដូន យាត្រាអូសក្បូន នៅក្នុងវាលវដ្ដសង្សារ។
ដាស់តឿនឱ្យទៅសាលា ត្រួសត្រាយកាប់ឆ្ការ ឱ្យបុត្រមានអនាគត។
ថ្ងៃមួយម៉ែឪរលត់ សល់តែកូនគត់ មាសស្ងួនប្រឹងប្រែងលើកទប់។
សាគរធំធេងលើសលប់ ត្រូវលើកទំនប់ ទុកដាក់រក្សាទឹកនៅ។
តវេនពីពេលនេះទៅ សូមស្រស់ពាលពៅ ចិត្ដធ្ងន់អត់ធ្មត់ពុះពារ។
សាងបុណ្យកុសលពុំងា កុំឆ្កួតលីលា មានប៉ិចក្រអឺតភ្លេចស្រែ។
ទីណាកុំភ្លេចពាក្យម៉ែ ស្នេហ៍ជាតិផងដែរ មាសមេស្ងប់កាយអារម្មណ៍៕