ដោយ៖ ថាច់សុវណ្ណេន
- បងអើយស្រង់ព្រះទៅផ្ទះស្រង់ម្តាយ ស្រង់តាស្រង់យាយមានគុណថ្លៃថ្លា
សុគន្ធវារីស្រីអបដោយផ្កា ស្រង់ស្របមេបាដូនតាចាស់ទុំ។
- តំណក់វារីភក្តីស្រីប្រុស តាំងចិត្តដោយស្មោះឆ្ពោះគុណឧត្តម
គុណម្តាយឪពុកទំនុកថ្នាក់ថ្នម ដូនតាបីបមគុណស្មើគិរី។
- ឆ្នាំថ្មីព្រះរស់យើងស្មោះបូជា គោរពវន្ទាស្មាលាទោសពៃរ៍
កំហុសខុសឆ្គងសូមលោកអភ័យ ទទួលពរជ័យពីព្រះកន្លោង។
- ឆ្នាំថ្មីចូលមកជម្រកត្រជំ ត្រជាក់ត្រីកុំពុំមានសៅហ្មង
កូនចៅហមហែថែព្រះកន្លោង ថែម្លប់ផូរផង់សងគុណលោកហើយ៕
ពិធីងូតទឹកឪពុកម្តាយយាយតា។ រូបថត៖ សម្បត្តិ