ភ្ជុំបិណ្ឌផ្សងបុណ្យ
ដោយ៖ ឡឹម ថឹង
ភ្លៀងធ្លាក់ទឹកលិចផ្លូវជោកជាំ កង្កែបរេរាំទ្រហោយំ
សញ្ញាប្រាប់ដល់អូនមាសម៉ុម រដូវបុណ្យភ្ជុំមកដល់ហើយ ។
ម៉ោងបួនស្ងួនក្រោកដាំបាយថ្មី រៀបចំលកលៃមិនព្រងើយ
ចានស្រាក់បាច់ផ្ការៀបស្រេចហើយ រូតរះឆាប់វើយទៅបុណ្យភ្ជុំ ។
ចិត្តសប្បាយក្រៃថ្ងៃបុណ្យធំ ថ្ងៃបានជួបជុំភាពរមទម
តាំងចិត្តផ្តិតកាយថ្វាយបង្គំ សុំព្រះប្រស់ព្រំប្រទានបុណ្យ ។
ភ្ជុំចូលមកដល់មិនភ្លេចទេ ស្រស់ស្រីមាសមេគិតគយគន់
ជូនថ្វាយពុកម៉ែអ្នកមានគុណ ប្រាថ្នាផ្សងបុណ្យទៅជាតិក្រោយ ។
ពិធីបុណ្យភ្ជុំបិណ្ឌបុណ្យ។ រូបថត៖ រតនា