ស្នេហ៍ប្រុសកំពង់ថ្ម
ដោយ៖ ថាច់សុវណ្ណេន
បងទៅជីកឥដ្ឋដុតជាដុំថ្ម ទូកបងបត់បរដងអូរទឹកកួច
កំពង់ទ័ពថ្មឈរចាំមាត់ចួច តូចតន់ថ្ពាល់ខួចចាំទូកបងចត។
អូនរៀបដុំឥដ្ឋបងដុតដុំថ្ម ភ្លើងឆេះសន្ធោថ្មល្អហ្មងម៉ដ្ត
ផ្ទុកពេញសំពៅសាងផ្លូវសាងវត្ត កំពែងបែងបទព័ន្ទព័ន្ទព្រះស្រែ។
អង្គរមាត់ច្រាំងចាំងស្រះនួនស្រី កំពង់ទេពីស្រីដើរលំហែរ
បងចត់សំពៅទៅរកមាសមេ តែស្ងួនដូចខែបាំងស្បៃរាត្រី។
ទូកចាកកំពង់បងលង់សម្រស់ ផ្កាយព្រឹករះខ្ពស់ប្រុសចាញ់កលស្រី
សូមកុំភ្លេចស្នេហ៍នៅគ្រាក្រក្រី ដុតថ្មកាយដីប្រណីស្នេហ៍ផង៕
ទិដ្ឋភាពរមណីយដ្ឋានគូស្រះស្រី។ រូបថត៖ រតនា