ការពារវាស្លាប់អ្វី?
ដោយ៖ គីមស៊ើង
អ្នកមិនទាន់កើតកូវីដអ្នកមិនដឹងថាលំបាក ប៉ុនណាទុក្ខាទាំងចិត្តទាំងកាយ
ទាល់បានឆ្លងខ្លួនឯងទើបយល់សប្បាយ មិនខ្វល់មិនខ្វាយយល់ដល់អ្នកដទៃផង។
ខ្ញុំមិនយល់សោះហេតុអ្វីនៅតែមិនស្តាប់ គេស្រែកគេប្រាប់ប្រញាប់សើចផ្គើនឌឺដង
បើស្លាប់តែឯងមិនថ្វីមិននាំខ្វល់សៅហ្មង ក្រែងរាលដាលឆ្លងចម្លងប្អូនបងញាតិមិត្តទ្វេ។
ការពារវាស្លាប់អ្វី? បានប្រឹងជុំម៉្លេះណា ផឹកស៊ីស្រែកឡូឡាគេសរសើរណាស់មែនទេ?
ខ្ញុំសូមសួរដូចឆោត មានគ្រួសារដែរទេ? បើសិនមានដូចគេ គិតគ្រួសារផង គិតខ្លះផង៕
វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ រូបថត៖ រតនា