ត្រាវិញដួងចិត្ត
ថាច់ ភក្ដី
ត្រាវិញខេត្តខ្ញុំទ្រនំសុខសាន្ត មានរមណីយដ្ឋានចម្ការដំណាំ
ដីភូមិផ្នូរខ្សាច់និងវត្តអារាម ស្រែស្រូវខួបឆ្នាំលាស់ស្រស់ខៀវខ្ចី។
ក្រុងទីរួមខេត្តឈើទាលត្រសុំ គគីរេរាំហាក់ជូនពរជ័យ
រដូវផ្ការីកសម្រស់ប្រឹមប្រិយ ត្រាវិញផ្លាស់ថ្មីភូមិឋានវឌ្ឍនា។
សមុទ្របាដុងឆ្នេរខ្សាច់ប្រផូរ មណ្ឌលស្រះគូកេរពីដូនតា
ឱ!ទន្លេធំប្រជុំជលសា ហូរនាំទឹកថ្លាស្រោចស្រពវាលថ្មី។
ពេលខ្ញុំឃ្លាតឆ្ងាយនឹកគ្រប់វេលា ខេត្តខណ្ឌរមនាសម្រស់ឥតបី
ត្រាវិញដួងចិត្តពិសិដ្ឋថ្លាថ្លៃ ជូនពរសួស្ដីស្រុកកំណើតខ្ញុំ៕
ទិដ្ឋភាពព្រះវិហារវត្តខ្មែរ។ រូបថត៖ រតនា