ស្រូវដំណើបទុំ
ដោយ៖ ថាច់ភក្តី
(តាមលំនាំបទរាំវង់)
ប្រុស៖ បងអុំទូកទៅតាមដងប្រឡាយ ទឹកជោរហូរខ្ចាយរាចគល់សង្កែ
ជំនោររអឹកធ្លាក់ត្រជាក់ស្រែ កត្តិកដើមខែស្រូវដំណើបទុំ។
ស្រី៖ ស្រែអូនដីទួលទឹកមិនលិចទេ អូនមិនទំនេរខំទប់ភ្លឺធំ
ស្ទូងស្រូវដំណើបបន់ឱ្យលោកទុំ ទាន់ពេលបុណ្យភ្ជុំកត្តិកដើមខែ។
ពូជស្រូវបីខែអូនខំថែទុក គ្រាប់ធ្ងន់កណ្តុកស្នាដៃមាសស្នែហ៍
ប្រញាប់ដៃឡើងមានប្រុសបងក្បែរ ដំណើបស្រីថែពិតជាបរិសុទ្ធ។
មើលហ្នដួងខែទំចុងឫស្សី ស្រស់ណាស់មាសថ្លៃរាត្រីជនបទ
គេងទៅពៅអូនបំណាចនឿយហត់ ខ្ទមស្រែកំសត់គេងឱ្យសុខកាយ៕
ទម្រង់ផលិតស្រូវគុណភាពខ្ពស់។ រូបថត៖ រតនា