សម្រស់ភូមិខ្ញុំ
ដោយ៖ ឡឹម ថឹង
សម្រស់ភូមិខ្ញុំពណ៌បៃតង អ្នកបានមកម្តងនឹកមមៃ
ចាប់ចិត្តដិតជាប់លាន់សម្តី ប្រាថ្នាលកលៃមកម្តងទៀត ។
ផ្លូវលំឥឡូវស្រស់ស្អាតល្អ កសាងដានថ្មមិនចង្អៀត
កៅស៊ូផ្លូវធំពេញចិត្តញាតិ រស់គ្មានវិវាទបៀតគ្នាឡើយ ។
រុក្ខាបក្សាសម្បូណ៌ដែរ ស្រែកច្រៀងហូរហែធ្វើព្រងើយ
ដងផ្លូវត្រជាក់ចិត្តកៀកកើយ ទស្សនៈលំហើយមិនឡើយគិត ។
អ្នកភូមិស្រុកខ្ញុំចិត្តស្លូតបូត ចូលចិត្តរហូតរាប់អានមិត្ត
រីករាយសប្បាយក្នុងគំនិត មានភាពជិតស្និទ្ធទាក់ទាញភ្ញៀវ ។
លើសនេះទៅទៀតពេលឥឡូវ បក្សរដ្ឋតម្រូវត្រូវស្រាវជ្រាវ
ដាក់ភ្លើងភ្លឺពេញអស់ស្រើបស្រៀវ ទោះជាហត់ហេវក៏សប្បាយ ៕
ទិដ្ឋភាពផ្លូវជនបទនៅវាលស្រែ។ រូបថត៖ ថាញ់ក្វាង