ចិត្តល្អប្រសើរជាងរូបល្អ
ដោយ៖ ឡឹម វ៉ាន់ ថឹង
សត្វលោកកើតមកក្នុងលោកិយ ទាំងប្រុសទាំងស្រីតែងមានចិត្ត
ចិត្តខ្លះភ្លឺស្វាងខ្លះងងឹត ចិត្តខ្លះសុចរិតខ្លះអាស្រូវ ។
ចិត្តល្អកម្រក្រណាស់ណា គ្រប់សព្វកិច្ចការតាមតម្រូវ
សាងសុខបរិសុទ្ធគ្រប់ច្រកផ្លូវ ប្រសើរពេកកូវជាងរូបផង ។
ចិត្តហើយនិងរូបពីរសភាវៈ រូបជួបប្រទះចិត្តកន្លង
មិនអាចមើលឃើញពេលម្តងៗ រូបរាងនោះហោងឃើញជាក់ស្តែង។
អ្នកខ្លះមានរូបល្អពេកក្រៃ ចិត្តឥតថ្លាថ្លៃតែងចំបែង
អាស្រូវគ្រប់ពេលនិងគេឯង គិតរឿងខ្លីវែងរឿងលើសខ្វះ ។
ចូរសាងជីវិតមានចិត្តល្អ ប្រសើរបវរជាងរូបណាស់
កុំល្អតែរូបចិត្តក្រឡាស់ ប្រព្រឹត្តផ្តេសផ្តាសមិនល្អឡើយ ៕