ស្រែកេរចាំថ្លៃ
ដោយ៖ ថាច់សុវណ្ណេន
សំណូរចាបយំនៅមុមស្រែស្ងួន ស្រែបងក្បែរអូនធ្លាប់ពួនលួចស្នេហ៍
ខែប្រាំងទឹកស្រកខកចិត្តរំពេ អូនឆ្ងាយដីកេរ ខែចាករាត្រី។
អូនធ្វើកម្មករត្រាច់ចរឆ្ងាយស្រុក អកព្រាត់សំបុកសាងសុខដែនថ្មី
ដីក្រុងឆ្ងាយស្រែសូមថែភក្តី ប្រុសនៅភូមិអាយមិនឆ្ងាយដីកេរ។
អស្សុជខ្យល់វិលអម្ពិលជ្រុះស្លឹក ដាច់ភ្ជុំចូលកត្តិកបងនឹកមាសស្នេហ៍
ស្រូវស្ងួនបែកគុម្ពគ្មានម៉ុមនៅថែ ស្រូវបងនៅក្បែរជួយថែស្រូវស្ងួន។
ចាបយំស្រណោះមិនបង់មិនបោះ នៅថែស្នេហ៍ស្មោះលុះជីវិតសូន្យ
ដីកេរមាត់ស្ទឹងទន្ទឹងចាំស្ងួន សាគរចាំក្បូនចាំស្ងួនវិលវិញ៕
ម៉ាស៊ីនកាត់បោកស្រូវចម្រុះ។ រូបថត៖ រតនា