គូប្រុស
ដោយ៖ ឡឹម ថឹង
គូប្រុសឈ្មោះនេះមានយូរហើយ អ្នកខ្លះនៅឡើយមិនទាន់ស្គាល់
ឥឡូវគូនេះរដ្ឋបានផ្តល់ នាំមកលទ្ធផលផ្តល់ជាតិយើង ។
គូប្រុសស្ថិតនៅភូមិព្រះស្រែ បត់បែនហូរហែក្បែរត្បូងជើង
ទ័ពថ្មសាងយូរខំដំឡើង ខ្មែរលើកតម្កើងរក្សាថែ ។
អាសូរពេកណាស់ណាគូប្រុស ឮមានតែឈ្មោះដូចគេដែរ
រូបរាងស្គាំងស្គមព្រោះខ្វះថែ ចូកចាំងកែប្រែខុសលំនាំ ។
ឥឡូវគូប្រុសស្រស់ខៀវខ្ចី រុក្ខជាតិដាំថ្មីពីរជួរចំ
នោះគឺដើមត្នោតមិនច្រឡំ ពិសេសឧត្តមចេញផ្លែផ្កា ។
កន្លែងបែកបាក់បានទប់ស្មើ នេះជាទង្វើចៅអធិការ
ជាមួយបរិស័ទហួងរក្សា តាំងចិត្តប្តេជ្ញាកែលម្អ ។
ស្នើដល់បក្សរដ្ឋជួយគាំទ្រ ចេញមុខជំហរយ៉ាងស្រុះស្រ
ការពារគូប្រុសថ្លៃបវរ ដើម្បីបានល្អទៅអនាគត ។
បច្ចុប្បន្នគូប្រុសទទួលយក កិត្តិនាមនាំមកខ្ពស់បំផុត
បេតិកភណ្ឌជាតិយ៉ាងពេញចិត្ត នាមល្អវិសុទ្ធជូនជាតិយើង ៕
ទិដ្ឋភាពដើមឈើទាលនៅគូស្រះស្រី។ រូបថត៖ រតនា